ប៉ុន្មាន​ចំណុច​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ដឹង ពេល​ហូរឈាម​តាម​ទ្វារមាស

0
1

មាន​មូលហេតុ​ជាច្រើន​នៃ​ការហូរ​ឈាម​តាម​ទ្វារមាស ជួនកាល​វា​អាចជា​រឿង​ធម្មតា​នៅពេលដែល​ស៊ុត ចាប់ផ្តើម​បង្ក​កំណើត​នៅក្នុង​ស្បូន ប៉ុន្តែ​ពេលខ្លះ​វា​មិនមែនជា​រឿង​ល្អ​ឡើយ​សម្រាប់​ការ​មាន​ផ្ទៃពោះ។ មាន​ពាក់​កណ្តោល​នៃ​ស្ត្រី​ដែល​ធ្លាប់​មានការ​ហូរឈាម​តាម​ទ្វារមាស មិនមាន​ផលវិបាក​ធ្ងន់ធ្ងរ​ឡើយ ហើយ​បញ្ហា​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង។ ទោះជា​យ៉ាងណា ស្ត្រី​មាន​ផ្ទៃពោះ​ក៏ត្រូវ​ស្វែងយល់​ពី​មូលហេតុ​មួយចំនួន នៃ​ការ​ហូរឈាម​តាម​ទ្វារមាស​ដែរ៖

 

-ការហូរ​ឈាម​ខុស​ប្រក្រតី​នៅ​ត្រីមាស​ទី១ អា​ចប​ណ្តោ​ល​មកពី​ការ​រលូត​កូន។

-ប្រសិនបើ​កូន​ក្នុង​ផ្ទៃ​មាន​អាយុ​តិចជាង ៣៧សប្តាហ៍ ហើយ​អ្នក​មានការ​ហូរឈាម​តាម​ទ្វារមាស​ច្រើន ប្រញាប់​ទៅ​ជួប​អ្នកជំនាញ​ភ្លាម ព្រោះ​វា​ជា​សញ្ញា​នៃ​ការកើត​មិន​គ្រប់​ខែ។

-ទងសុខ​មាន​បញ្ហា ក៏​អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​ហូរឈាម​តាម​ទ្វារមាស​ដែរ ហើយ​ប្រសិនបើ​អ្នក​អើពើ​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ ដូច្នេះ​សូម​ប្រញាប់​រក​វិធី​ដោះស្រាយ​ជាបន្ទាន់។

-ក្នុងពេល​មាន​ផ្ទៃពោះ​លើ​ពី ៣៧សប្តាហ៍ ការហូរ​ឈាម​តាម​ទ្វារមាសតិចៗជា​រឿង​ធម្មតា ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​ជិត​គ្រប់​ខែ​ឆ្លងទន្លេ។

LEAVE A REPLY

Please enter your comment!
Please enter your name here