ប្រុសៗកុំ​ទទួលទាន​ខ្លាញ់​ច្រើនពេក ប្រយ័ត្ន​អត់​កូន​ប្រើ

0
1
A hungry man holding a knife and a fork ready to eat a stack of raw steak

អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard បាន​រកឃើញថា ខ្លាញ់​មាន​ផលប៉ះពាល់​ខ្លាំង​បំផុត​ដល់​ការផលិត​មេជី​វិត​ឈ្មោល ព្រោះ​អាស៊ីត​ខ្លាញ់​ឆ្អែត​នៅក្នុង​ខ្លាញ់​សត្វផ្សេងៗ អាច​បំផ្លាញ់​មេជី​វិត​ឈ្មោល​ឲ្យ​ចុះខ្សោយ​បន្តិចម្តងៗ រហូត​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​អសមត្ថភាព​ក្នុងការ​មានកូន។ អាស្រ័យហេតុនេះ ទើប​ក្រុម​អ្នកជំនាញ​បានផ្តល់​អនុ​សាស្ត្រ​ឲ្យ​ប្រើប្រាស់​ប្រេង​រុក្ខជាតិ ដូចជា​ប្រេង​អូ​លីវ ជំនួស​វិញ ទើប​មេជី​វិត​ឈ្មោល​មាន​សុខភាព​ល្អ ហើយ​មាន​សកម្ម។

ក្រុម​អ្នកជំនាញ មានប្រសាសន៍​ទៀតថា សម្រាប់ប្រុសៗដែល​ចង់​បានកូន​ឆាប់ គួរ​ជៀសវាង​ខ្លាញ់ ទោះបីជា​សាច់ ឬ​នំ​ដែល​ចម្អិន​ដោយ​ប្រើ​ខ្លាញ់​ក៏ដោយ។ តែ​ផ្ទុយទៅវិញ អ្នក​គួរតែ​ប្តូរ​មក​ប្រើ​ប្រេង​អូ​លីវ ហើយ​ព្យាយាម​ទទួលទាន​ត្រី​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ល្អ​ជាង។

ម្យ៉ាងវិញទៀត អ្នក​គួរតែ​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិ​ច​ដូចជា ថង់ ដប កែវ​ជ័រ ប្រអប់​ដាក់​អាហារ រួមទាំង​ឈើចាក់ធ្មេញ ព្រោះ​វា​ក៏​ជា​មូលហេតុ​ដែល​ប​ណ្តោ​ល​ឲ្យ​ខ្សោយ​មេជី​វិត​ឈ្មោល​ផងដែរ។ ក្រៅពីនេះ ប្រុសៗគួរតែ​ឈប់​ផឹកស្រា ជក់បារី ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ព្យាយាម​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​ឲ្យ​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here