អាហារដែលអាចជួយបណ្តុះឆ្អឹងបាក់ ឲ្យឆាប់តជាប់គ្នាឡើងវិញ

0
1

ការបាក់ឆ្អឹង អាចកើតមានឡើងដោយចៃដន្យ មិនថាកុមារតូចៗ មនុស្សពេញវ័យ ឬមនុស្សវ័យចំណាស់នោះទេ។ មនុស្សដែលបាក់ឆ្អឹង អាចជួបបញ្ហាឈឺចាប់ខ្លាំង រកធ្វើអ្វីមិនកើតឡើយសូម្បីតែកម្រើក ហើយត្រូវចំណាយពេលព្យាបាលយូរថែមទៀត។

ដើម្បីជំរុញឲ្យឆ្អឹងឆាប់ដុះតភ្ជាប់គ្នាឡើងវិញ នៅក្នុងអំឡុងពេលព្យាបាល អ្នកគួរតែព្យាយាមទទួលទានអាហារមួយចំនួន។

ផ្តាខាត់ណាពណ៌ខៀវ

ផ្តាខាត់ណាពណ៌ខៀវ គឺជាអាហារដែលល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាបាក់ឆ្អឹង ព្រោះវាសម្បូរទៅដោយវីតាមីន K។ ផ្តាខាត់ពណ៌ខៀវ មួយផ្កា មានផ្ទុកវីតាមីននេះ រហូតដល់ទៅ ២០០មីលីក្រាម។

បើយោងតាមអ្នកជំនាញនៅសាកលវិទ្យាល័យ Oregon State បានបង្ហាញថា វីតាមីន K អាចជួយជំរុញឲ្យឆ្អឹងដុះលូតលាស់លឿន ហេតុនេះអ្នកដែលបាក់ឆ្អឹងគួរតែទទួលទានរាល់ថ្ងៃ។

ទឹកដោះគោយ៉ាអួ

លោកវេជ្ជបណ្ឌិត Susan Brown មកពីមជ្ឍមណ្ឌល់ Bones Better បាននិយាយថា អាស៊ីតអាមីណូ ប្រូតេអ៊ីន និងសារធាតុរ៉ែ នៅក្នុងទឹកដោះគោយ៉ាអួ អាចជួយព្យាបាលឆ្អឹងបាក់ ឲ្យឆាប់ជាសះស្បើយឡើងវិញ។

លើសពីនេះ អាស៊ីតអាមីណូ អាចជួយបង្កើនការស្រូបយកជាតិកាល់ស្យូមសម្រាប់ឆ្អឹងផងដែរ។

ទឹកដោះគោ

ឆ្អឹងរបស់អ្នកនឹងឆាប់ជាសះស្បើយឡើងវិញ ប្រសិនបើអ្នកទទួលបានប្រូតេអ៊ីន នៅក្នុងទឹកនោះគោ។ ក្រៅពីផ្តល់ជាតិកាល់ស្យូម ទឹកដោះគោ ក៏មានផ្ទុកវីតាមីនចាំបាច់សម្រាប់ជួសជុលឆ្អឹងដែលបាក់បែកផងដែរ។

បើយោងតាមមូលនិធិ Nemours Foundation បានបង្ហាញថា វីតាមីន D នៅក្នុងទឹកដោះគោអាចជួយជំរុញដល់ការលូតលាស់នៃឆ្អឹង តាមរយៈការបង្កើនសមត្ថភាពរបស់រាងកាយ ក្នុងការស្រូបយកកាល់ស្យូម។

ដូច្នេះ សម្រាប់អ្នកដែលកំពុងតែជួបបញ្ហាបាក់ឆ្អឹង ប្រសិនបើចង់ឲ្យឆ្អឹងឆាប់តជាប់គ្នាដូចដើមវិញ សូមព្យាយាមទទួលទានអាហារទាំងនេះឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here