ផលប៉ះពាល់​នៃ​ការ​ឲ្យ​ទារក​ផឹកទឹក​ក្រោម​អាយុ ៦ខែ

0
1

ទោះបីជា​ក្នុង​លក្ខខណ្ឌ​បែបណាក៏ដោយ ទារក​ទើបនឹង​កើត​មិនអាច​ទទួលទាន​សារធាតុ​រាវ​អ្វី​ផ្សេង​ក្រៅពី​ទឹកដោះ​ម្តាយ តែមួយ​មុខ​គត់​នោះទេ ព្រោះ​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​ជាតិ​ទឹក​រហូតដល់​ទៅ ៨៨ភាគរយ ដែល​ល្មម​នឹង​អាច​ផ្គត់​ផ្គង​ជាតិ​ទឹក​ដល់​រាងកាយ​ទារក​បាន​គ្រប់គ្រាន់​ហើយ។ ចុះ​ប្រសិនបើ អ្នកផ្តល់​ទឹក​ឲ្យ​ទារក​ក្រោម​អាយុ៦ខែ​ច្រើនពេក តើ​មានរឿង​អ្វី​កើតឡើង?

ការផ្តល់​ទឹក​ឲ្យ​ទារក​ក្រោម​អាយុ​ចាប់ ៦ខែ ច្រើនពេក​អាច​ប៉ះពាល់​ដល់​ខួរក្បាល បេះដូង ធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​ឆ្អែត និង​មិន​ព្រម​បៅដោះ​ឡើយ។ លើសពីនេះ វា​អាច​រំខាន​ដល់​ការ​ស្រូបយក​សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុង​ទឹកដោះ​ម្តាយ តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​ទារក​មានការ​ផ្លាស់ប្តូរ ហើយ​ងាយ​នឹងមាន​បញ្ហា​ហើមពោះ​ថែមទៀត។

 

បើទោះបីជា​ទារក​មាន​អាយុ ៤ខែ​ឡើង​អាច​ទទួលទាន​ទឹកខ្លះៗបាន​ក៏ដោយ ប៉ុន្តែ​ដើម្បី​ធានា​សុវត្ថិភាព អាណាព្យាបាល​ទាំងឡាយ គួរតែ​រងចាំ​រហូតដល់​ទារក​មាន​អាយុ ៦ខែ​សិន​ទើប​ឲ្យ​ទ​ទទួលទាន​ទឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here