តើអ្នកមានធ្លាប់ឮទេ អាហារប្រភេទណាខ្លះដែលគួរជៀសវាងពេលប្រើប្រាស់ថ្នាំអង់ទីបីយោទិក? ជាការពិតណាស់ ថ្នាំខ្លះគ្រូពេទ្យឲ្យលេបមុនពេលញ៉ាំអាហារ ហើយថ្នាំខ្លះទៀតគ្រូពេទ្យអាចឲ្យអ្នកលេបក្រោយពេលញ៉ាំអាហារ ក៏ប៉ុន្តែមានអាហារមួយចំនួនអ្នកមិនអាចញ៉ាំស្របពេលដំណាលគ្នាបាននោះទេ ព្រោះវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំ។
១.ទឹកដោះគោ ឬផលិតផលទឹកដោះគោ
អំឡុងពេលប្រើថ្នាំអង់ទីបីយោទិក ចាំបាច់អ្នកមិនត្រូវទម្លាប់ញ៉ាំទឹកដោះគោ ឬផលិតផលធ្វើពីទឹកដោះគោនោះទេ។ នេះដោយសារតែជាតិកាល់ស្យូមនៅក្នុងទឹកដោះគោ ផ្សំជាមួយថ្នាំអង់ទីបីយោទិក អាចបង្កើទៅជាកាល់ស្យូមដែលមិនរលាយ។
លទ្ធផលថ្នាំនេះ មិនមានប្រសិទ្ធភាពនោះទេ ព្រោះវាត្រូវបានបង្អាក់ដោយកាល់ស្យូម ដែលធ្វើឲ្យជំងឺរបស់អ្នកមិនងាយជា។
២.ផ្លែក្រូច
នៅពេលប្រើប្រាស់ថ្នាំអង់ទីបីយោទិក មនុស្សភាគច្រើនតែងតែញ៉ាំក្រូចដើម្បីកាត់បន្ថយភាពល្វីងនៃថ្នាំ ឬការពារកុំឲ្យមានភាពក្អួតមកវិញ។ ទោះជាយ៉ាងណាផ្លែក្រូច មានផ្ទុកជាតិអាស៊ីតច្រើន ដែលបណ្តោលឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពនៃថ្នាំ ដូច្នេះក្រោយពេលញ៉ាំថ្នាំសូមរងចាំប្រហែលជា ៣ម៉ោងទើបអាចទទួលទានបាន។
៣.កុំលេបដំណាលគ្នាជាមួយអាហារ
នៅពេលដែលអ្នកលេបថ្នាំភ្លាម ក្រោយពេលទទូលទានអាហាររួច ឬមុនពេលទទួលទានអាហារ រាងកាយមិនសូវបានស្រូបយកជាតិថ្នាំងអស់ទាំងនោះទេ ហេតុនះជំងឺរបស់លោកអ្នកក៏មិនងាយជាដែរ ។ យកល្អអ្នកគួរតែញ៉ាំ ១ម៉ោងមុនពេលទទួលទានអាហារ ឬ២ម៉ោងក្រោយពេលទទួលទានអាហារ៕