អាហារ៦ប្រភេទ អាចជួយបង្ការជំងឺភ្លេចភ្លាំង និងបង្កើនការចង់ចាំបានល្អ

0
1

អ្នកវិទ្យាសាស្ត្របានរកឃើញថា ខួរក្បាលត្រូវការអាហារដែលសម្បូរទៅដោយវីតាមីន ឬក៏ជាតិដែកគ្រប់គ្រាន់ ដើម្បីការពារពីជំងឺភ្លេចភ្លាំង ហើយបង្កើនការចង់ចាំឲ្យកាន់តែប្រសើរឡើង។ ដូច្នេះ ខាងក្រោមនេះជាអាហារមួយចំនួន ដែលអ្នកត្រូវការទទួលទានឲ្យបានច្រើនបំផុត៖

១.ត្រីសាម៉ុន

ត្រីសមុទ្រមួយប្រភេទនេះ មិនត្រឹមតែមានភាពឆ្ងាញ់ពិសានោះទេ វាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយកាត់បន្ថយកម្រិត beta-amyloid នៅក្នុងឈាម។ beta-amyloid គឺជាប្រូតេអ៊ីនដែលបង្កើនជាដុំសាច់នៅក្នុងខួរក្បាល ដែលនាំឲ្យកើតមានជំងឺភ្លេចភ្លាំង។

២.រមៀត

រមៀតមានមុខងារបង្កើនកំហាប់នៃ BDNF ដែលត្រូវបានគេស្គាល់ថាជាសារធាតុគីមីជួយរំញោចដល់ប្រព័ន្ធសរសៃប្រសាទ។ BDNF អាចបង្កើនមុខងារខួរក្បាល ខណៈដែលវាអាចជួយកាត់បន្ថយហានិភ័យនៃការចុះខ្សោយការចង់ចាំ។

៣.ប៉េងប៉ោះ

សារធាតុ carotenoids ដែលត្រូវបានគេរកឃើញនៅក្នុងផ្លែប៉េងប៉ោះ គឺជាឧបករណ៍ប្រឆាំងនឹងភាពចាស់ដ៏អស្ចារ្យ ព្រមទាំងការពារខួរក្បាលពីជំងឺភ្លេចភ្លាំងយ៉ាងមានប្រសិទ្ធភាព។

៤.ផ្លែប៉ោម

ការសិក្សានៅក្នុងឆ្នាំ ២០០៦បានបង្ហាញថា ផ្លែប៉ោមមានផ្ទុកសារធាតុសំខាន់ម្យ៉ាងដែលអាចជួយការពារសរសៃប្រសាទប្រឆាំងនឹងអុកស៊ីដង់។ សារធាតុ quercetin មានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចុះខ្សោយនៃសរសៃប្រសាទ ឬជំងឺភ្លេចភ្លាំង។

៥.ខ្ទឹមបារាំង      

ខ្ទឹមបារាំងមានផ្ទុកជាតិអាស៊ីតហ្វូលិក ធម្មជាតិដែលអាចជួយបង្កើតដល់លំហូរឈាមទៅកាន់ខួរក្បាល និងធ្វើឲ្យខួរក្បាលមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ សារធាតុមួយនេះក៏អាចកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តផងដែរ។

៦.តែ

តែមានទាំងកាហ្វេអ៊ីន និងអាស៊ីតអាមីណូ L-Theanine ដែលធ្វើអោយប្រសើរឡើងដល់មុខងារនៃខួរក្បាល។ នៅក្នុងការសិក្សាមួយនៅឆ្នាំ 2017 តែបៃតងត្រូវបានគេបង្ហាញថា អាចជួយបង្កើនការចងចាំ ការយល់ដឹង និងការកាត់បន្ថយភាពតានតឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here