នារីម្នាក់មានឈ្មោះថា Devan Merck វ័យ២៣ឆ្នាំ បានកើតជំងឺកម្រមួយ គឺគ្មានទ្វារមាសដូចមនុស្សស្រីធម្មតានោះទេ។ នាង និងក្រុមគ្រួសាររបស់នាង បានរកឃើញការពិតនៅពេលដែលនាងមានអាយុ១២ឆ្នាំ គឺមាត់ស្បូនរបស់នាងបានភ្ជាប់ទៅនឹងរន្ធគូថបាត់ទៅហើយ មានន័យថាអវយវៈភេទរបស់នាងអភិវឌ្ឍមិនបានពេញលេញ។
ក្រុមគ្រូពេទ្យបានធ្វើការវះកាត់រន្ធយោនី ដែលបង្កើតឡើងដោយស្បែកកំប៉ះគូថរបស់នាង ដែលអនុញ្ញាតឲ្យនាងធ្វើការរួមភេទ និងមានជីវិតរស់នៅធម្មតាដូចគេដូចឯង។ បច្ចុប្បន្នេះនាងមានស្វាមីហើយ ដែលរស់នៅក្នុងរដ្ឋGeorgia សហរដ្ឋអាមេរិក ហើយពួកគេកំពុងសង្ឈឹមថា អាចមានកូនឆាប់ៗនេះ។
វេជ្ជបណ្ឌិត Nathan Mordel បានបង្ហាញថា អូវែរបស់នាងមានសភាពធម្មតា អាចបង្កើតស៊ុតបាន។ នៅពេលមេជីវិតឈ្មោលបាញ់បញ្ចូលមក គឺអាចបង្កទៅជាអំប្រ៊ីយ៉ុងបាន ដូច្នេះនាងអាចបង្កើតកូនចៅជាមួយស្វាមីបានធម្មតា នាពេលអនាគត់ខាងមុខនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖