Skip to content

ផលអាក្រក់នៃកង្វះកាល់ស្យូមក្នុងរាងកាយ!

ជាទូទៅកាល់ស្យូមនៅក្នុងរាងកាយមានកម្រិតទាប បណ្តោលមកពីខ្វះអាហារូបត្ថម្ភ ការញ៉ាំកាល់ស្យូមមិនបានគ្រប់គ្រាន់ កើតជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺខ្សោយតម្រងនោម…។ ប្រសិនបើមិនត្រូវបានដោះស្រាយឲ្យទាន់ពេលវេលាទេ វាអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ជាតិកាល់ស្យូមមានតួនាទី ជួយជំរុញដល់ដំណើការកន្ត្រាក់នៃសាច់ដុំ ជាពិសេសសាច់ដុំបេះដូង និងសាច់ដុំសួត។ ដូច្នេះបើអ្នកខ្វះជាតិកាល់ស្យូម អាចបណ្តោលឲ្យស្ពឹកក្បាលភ្លាមៗ ដកដង្ហើមញាប់ រមួលសាច់ដុំ ស្ពឹកអវយវៈ ហើយការវាយប្រហារនេះអាចមានរយៈពេលចាប់ពីពីរបីនាទី ទៅមួយម៉ោង។

ក្នុងករណីផ្សេងទៀត នៅពេលដែលកម្រិតកាល់ស្យូមក្នុងរាងកាយទាប អ្នកជំងឺអាចក្លាយទៅជាមនុស្សភ័យតក់ស្លុត ជំរុញឲ្យមានការដកដង្ហើមញាប់បន្ថែមទៅលើស្ថានភាពនេះ។

មិនតេប៉ុណ្ណោះខ្វះកាល់ស្យូម អាចបណ្តោលឲ្យមានការឈឺចាប់ក្នុងពោះ ក្អួត និងមានគ្រោះថ្នាក់បំផុតគឺកើតជំងឺរលាកទងសួត ដែលនាំឲ្យមានបញ្ហាផ្លូវដង្ហើម ព្រមទាំងចង្វាក់បេះដូងលោតញាប់៕