សុខភាពពោះវៀន ពិតមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចបង្កើតបាក់តេរីល្អក្នុងពោះវៀនសម្រាប់ជួយរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមពីអាហារ ទៅបំពេញតម្រូវការរបស់រាងកាយ។ ហេតុនេះ អ្នកគួរតែបន្ថែមអាហារមួយចំនួននេះទៅក្នុងរបបអាហារជាប្រចាំ ដើម្បីឲ្យពោះវៀនមានសុខភាពល្អ៖
ទឹកដោះគោយ៉ាអួ
សារធាតុ Probiotic នៅក្នុងទឹកដោះគោយ៉ាអួ អាចជួយបង្កើនសុខភាពពោះវៀន ខណៈដែលលើកកម្ពស់ដល់ការលូតលាស់នៃបាក់តេរី lactobacillus ល្អសម្រាប់សុខភាពពោះវៀន។
ចេក
ចេក ជាប្រភពនៃជាតិសរសៃដ៏សំខាន់ ប៉ូតាស្យូម និងម៉ាញ៉េស្យូម ហើយមានប្រសិទ្ធភាពបន្សាបជាតិពុលផងដែរ។ ផ្លែឈើមួយប្រភេទនេះ អាចលើកកម្ពស់ដល់ការរំលាយអាហារ ហើយប្រឆាំងនឹងការរលាកពោះវៀន។
ខ្ទឹមស
គ្រឿងទេសដ៏ពេញនិយមមួយប្រភេទនេះ មានតម្លៃអាហារូបត្ថម្ភខ្ពស់ និងកាឡូរីទាប។ វាក៏មានផ្ទុកសារធាតុ prebiotics ជាច្រើនដែលគាំទ្រដល់បាក់តេរីមានប្រយោជន៍ក្នុងពោះវៀន៕