ក្តាមសមុទ្រជាអាហារមួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតពីសំណាក់មនុស្សភាគច្រើន ព្រោះវាមានរស់ជាតិឆ្ងាញ់។ ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា សាច់ក្តាមសមុទ្រមានផ្ទុកជាតិខ្លាញ់ សារធាតុចិញ្ចឹម និងសារធាតុរ៉ែសំខាន់ៗ ដែលអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អនោះទេ។
ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនដែលបានមកពីការទទួលទានសាច់ក្តាមសមុទ្រ៖
បង្ការជំងឺមហារីក
កម្រិតខ្ពស់នៃសារធាតុ selenium គឺជាអ្នកទទួលខុសត្រូវចំពោះការទប់ស្តាត់ជំងឺមហារីក។ ការសិក្សាមួយបានរកឃើញថា អាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដូចជាសាច់ក្តាមអាចការពារជំងឺមហារីកក្រពេញប្រូស្តាតពីការរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។
ការពារបេះដូង
អាស៊ីតខ្លាញ់អូមេហ្គា៣ ទង់ដែង និង selenium អាចកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់សម្រាប់រាងកាយ។ កូលេស្តេរ៉ុលអាក្រក់ អាចបង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
សម្រកទម្ងន់
សាច់ក្តាមមានមាតិកាកាឡូរីទាប ដែលមានជាតិខ្លាញ់ប្រហែលជា ១,៥ក្រាម និងប្រូតេអ៊ីនដែលនៅសល់។ ដូច្នេះសាច់ក្តាម គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធាត់លើសទម្ងន់ ឬការព្យាយាមរក្សារាងឲ្យនៅស្អាត។
ល្អសម្រាប់បេះដូង
ក្តាម ជាប្រភពនៃវីតាមីន A ដើម្បីកែលម្អចក្ខុវិស័យ និងការទប់ស្តាត់ជំងឺឡើងបាយភ្នែកថែមទៀត៕