គុណប្រយោជន៍លើលសលប់ នៃផ្លែពពាយ

0
1

ពពាយ ជាបន្លែមួយប្រភេទដែលគេប្រើសម្រាប់ធ្វើជាអន្លកទឹកគ្រឿង ផ្ទាប់ជាមួយប្រហុក ឬក៏ផ្សំនៅក្នុងអាហារផ្សេងៗទៀតជាដើម។ ក៏ប៉ុន្តែក្រៅពីធ្វើជាអាហារ តើអ្នកដឹងទេថា ពពាយមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះសុខភាព?

ផ្លែពពាយ បានផ្តល់នូវសារធាតុរ៉ែសំខាន់ៗមួយចំនួនដូចជា ជាតិដែក ទង់ដែង ម៉ង់ហ្គាណែស កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ដែលល្អបំផុតសម្រាប់រាងកាយ។ ជាពិសេសម៉ង់ហ្គាណែស មាននាទីសំខាន់ក្នុងការអភិវឌ្ឍអង់ស៊ីមអង់ទីអុកស៊ីដង់ ក្នុងរាកាយមនុស្ស។

ផ្លែពពាយឆៅ ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតហ្វូលិក ហើយក្នុង១០០ក្រាម អាចចផ្តល់អាស៊ីតហ្វូលិក ៦៦មីលីក្រាម។ សារធាតុនេះ រួមជាមួយនឹងវីតាមីន B12 ក្លាយជាសារធាតុផ្សំដ៏សំខាន់ក្នុងការសំយោគដល់ DNA និងការបែងចែកកោសិកា។

ការផ្តល់អាស៊ីតហ្វូលិក គ្រប់គ្រាន់ក្នុងអំឡុងពេលមានផ្ទៃពោះ អាចជួយការពារពីការខូចខាតបំពង់សរសៃប្រសាទចំពោះទារកទើបនឹងកើត។

ផ្លែពពាយ មានផ្ទុកជាតិម្សៅ ប្រូតេអ៊ីន និងវីតាមីន B-complex។ ពពាយទម្ងន់ ១០០ក្រាម អាចផ្តល់ប្រូតេអ៊ីន១១,៦ក្រាម បើធៀបទៅនឹងដំឡូងមីមានត្រឹមតែ២,០២ប៉ុណ្ណោះ ក្នុង​១០០ក្រាម។

លើសពីនេះផ្លែពពាយ ១០០ក្រាម ផ្តល់នូវវីតាមីន C ១៨,៣ក្រាម ឬ៣១ភាគរយ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ហើយប្រសិនបើអ្នកបន្ថែមទៅក្នុងរបបអាហារបានគ្រប់គ្រាន់ វានឹងជួយបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងការបង្ករោគ រក្សាភាពបត់បែននៃសរសៃឈាម និងការពារពីជំងឺមហារីក៕

LEAVE A REPLY

Please enter your comment!
Please enter your name here