មហារីកពោះវៀនធំ ឬមហារីករន្ធគូថ គឺជាជំងឺមួយប្រភេទដែលពិបាកព្យាបាលបំផុត ប៉ុន្តែប្រសិនបើអ្នកអាចរកឃើញរោគសញ្ញាដំបូងរបស់វា គឺមានសង្ឈឹមច្រើន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនបានធ្វើការព្យាបាលទាន់ពេលវេលានោះទេ ជំងឺនឹងរីករាលដាលកាន់តែធ្ងន់ធ្ងរ ហើយអាចគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ ដូច្នេះ អ្នកគួរតែចេះសង្កេតមើលរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
១.ស្រកទម្ងន់លឿន
ការស្រកទម្ងន់លឿន ហើយគ្មានមូលហេតុ គឺជាកត្តាចម្បងដែលបណ្តោលមកពីជំងឺមហារីកពោះវៀនធំ។ នៅពេលដែលកោសិកាមហារីក រីកចម្រើន វាត្រូវការស្រូបយកថាមពល និងសារធាតុចិញ្ចឹមពីចំណីអាហារដែលអ្នកទទួលទាន ហេតុនេះទោះបីជាអ្នកញ៉ាំច្រើនជាពេលធម្មតាក៏ដោយ ក៏រាងកាយនៅតែស្រកទម្ងន់ខ្លាំងដដែល។
២.បាត់បង់ចំណង់អាហារ
ក្រៅពីស្រកទម្ងន់ ជំងឺមហារីក ក៏អាចធ្វើឲ្យអ្នកមិនចង់ញ៉ាំអាហារ ហើយចេះតែអស់កម្លាំង ដែលនាំឲ្យរាងកាយមិនអាចស្តារស្ថានភាពដូចដើមវិញបានទេ។ លើសពីនេះនៅពេលដែលខ្វះអាហារូបត្ថម្ភ នឹងបណ្តោលឲ្យស្បែកមានភាពស្លេកស្លាំង។
ដូច្នេះនៅពេលដែលអ្នកបាត់បង់ចំណង់អាហារ រួមជាមួយស្បែកមានភាពស្លេកស្លាំង ហើយរាងកាយស្គមស្គាំង ត្រូវប្រញាប់ទៅពិនិត្យសុខភាពឲ្យបានឆាប់។
៣.ផ្លាស់ប្តូរទម្លាប់បន្ទោរបង់
មនុស្សភាគច្រើនដែលមានបញ្ហាពោះវៀនធំ ចលនារបស់ពោះវៀននឹងកើនឡើងខ្លាំង ហើយសូម្បីតែលាមកក៏មានឈាមមកជាមួយដែរ។
អាស្រ័យអ្វីដែលបានបង្ហាញខាងលើនេះ អ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាព និងពិគ្រោះជាមួយអ្នកជំនាញឲ្យបានឆាប់៕