ញ៉ាំអាហារបែបនេះរាល់ថ្ងៃ ប្រយ័ត្នកើតជំងឺគាំងបេះដូង!

0
1

ការសិក្សាថ្មីមួយបានធ្វើឡើងដោយគ្លីនិច Cleveland Clinic ក្នុងទីក្រុងអូហៃយ៉ូ សហរដ្ឋអាមេរិក បានរកឃើញថា ការទទួលទានហែមប៊ឺហ្គឺញាត់ស្នូលសាច់គោចំនួន១ ក្នុងមួយថ្ងៃអ្នកនឹងប្រឈមហានិភ័យស្លាប់ដោយសារតែជំងឺគាំងបេះដូង។

ប្រភេទសាច់ក្រហម(សាច់ជ្រូក សាច់គោ…) និងគ្រឿងក្នុងសត្វ គឺជាអាហារដ៏ពេញនិយមបំផុតនៅក្នុងប្រទេសជាច្រើន។ តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបន្ថែមថា ការញ៉ាំអាហារទាំងនេះញឹកញាប់ពេកអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។

ការធ្វើតេស្តទៅលើអ្នកស្ម័គ្រចិត្តចំនួន ១១៣នាក់បានរកឃើញថា ការញ៉ាំសាច់ក្រហមជាប្រចាំអាចប្រឈមនឹងជំងឺសរសៃឈាម និងបេះដូង ដែលជាបុព្វហេតុនាំឲ្យកើតជំងឺគាំងបេះដូង ខ្ពស់ជាងអ្នកមិនសូវទទួលទានដល់ទៅ៣ដង។

សូមបញ្ជាក់ផងដែរថា ជំងឺគាំងបេះដូង ស្ថិតនៅក្នុងបញ្ជីនាំមុខគេនៃការស្លាប់យ៉ាងឆាប់រហ័សនៅក្នុងបណ្តោលប្រទេសជាច្រើនជុំវិញពិភពលោក។ អាស្រ័យហេតុនេះ ទើបក្រុមអ្នកជំនាញដាស់តឿន ឲ្យមនុស្សគ្រប់រូបទទួលទានសាច់ក្រហមឲ្យមានដែនកំណត់ ហើយបញ្ចូលបន្លែផ្លែឈើទៅក្នុងរបបអាហារឲ្យបានច្រើនវិញប្រសើរជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here