Skip to content

មកដឹងពីគុណសម្បត្តិដ៏អស្ចារ្យនៃស្លឹកម្រុំ

បើយោងតាមការសិក្សាបានរកឃើញថា ស្លឹកម្រុំ ចំនួន១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ៦,៣៥ក្រាម ខ្លាញ់១,៧ក្រាម ម្សៅស្ករ៨ក្រាម ជាតិសរសៃ១,៩ក្រាម សារធាតុរ៉ែផូស្វ័រ (ប៉ូតាស្យូម កាល់ស្បូម ម៉ាញ៉េស្យូម ស្ពាន់ធ័រ ជាតិដែក និងការ៉ូទីន) ៣,៧៥ក្រាម ក្រៅពីនេះនៅមានវីតាមីនសំខាន់ៗជាច្រើនទៀត។

Moringa leaves with paste

អ្នកជំនាញបានរកឃើញទៀតថា បរិមាណវីតាមីនC នៅក្នុងស្លឹកម្រុំ មានខ្ពស់ជាងវីតាមីនC នៅក្នុងផ្លែក្រូច ៧ដង បរិមាណនៃជាតិកាល់ស្យូមមានច្រើនជាងទឹកដោះគោ៤ដង និងប្រូតេអ៊ីន២ដង វីតាមីនA មានច្រើនជាងការ៉ុត ៤ដង ព្រមទាំងប៉ូតាស្យូមមានច្រើនជាងពីផ្លែចេក ៣ដង។ ដូច្នេះ ស្លឹកម្រុំ ត្រូវបានគេចាត់ទុកជាបន្លែពណ៌បៃតង ដែលមានផ្ទុកសារធាតុចិញ្ចឹមច្រើនជាងគេបំផុត។

ដោយសារតែមើលឃើញពីគុណសម្បត្តិដ៏អស្ចារ្យរបស់រុក្ខជាតិមួយប្រភេទនេះហើយ ទើបវាបានក្លាយជាឱសថបុរាណសម្រាប់ព្យាបាលជំងឺមួយចំនួនដូចជា៖ ការពារមុខងារថ្លើម ការពាររាងកាយប្រឆាំងនឹងមេរោគ ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត ព្យាបាលខ្លាញ់ក្នុងឈាម បង្កើនមុខងារតម្រងនោម បណ្តេញអាស៊ីតអ៊ុយរិក បង្ការជំងឺរលាកសន្លាក់ និងក្រួសក្នុងតម្រងនោមជាដើម៕