Skip to content

ហាមទទួលទានទឹកដូង បើចូលក្នុងលក្ខខណ្ឌ៣ចំណុចនេះ!

ជាការពិតណាស់ នៅក្នុងរដូវក្តៅគ្មានអ្វីល្អប្រសើរជាងទឹកដូងនោះទេ ព្រោះវាអាចជួយឲ្យរាងកាយមានភាពត្រជាក ផ្តល់ថាមពល និងមានប្រយោជន៍ដល់សុខភាពថែមទៀត។ ការទទួលទានទឹកដូង ជាទៀងទាត់ វានឹងជួយឲ្យសម្បុរស្បែកមានពណ៌ភ្លឺថ្លា ជួយសម្រកទម្ងន់ កាត់បន្ថយការឈឺចាប់ ការកើតមុន ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយគាំទ្រដល់ប្រព័ន្ធរំលាយអាហារ។

ទោះជាយ៉ាងណាអ្នកត្រូវចង់ចាំថា ប្រសិនបើស្ថិតនៅក្នុងលក្ខខណ្ឌ៣ចំណុចនេះ មិនគួរទទួលទានទឹកដូងឡើយ៖

១.ទឹកដូងដែលចាក់ចេញពីផ្លែរយៈពេលយូរ មិនត្រូវទទួលទាននោះទេ។

២.ដូងដែលទុកចោលក្រោមពន្លឺព្រះអាទិត្យយូរ ហាមទិញមទទួលទានព្រោះវាអាចធ្វើឲ្យអ្នក ហើមពោះ ឬក្តៅខ្លួនបាន។

៣.ចំពោះអ្នកជំងឺសម្ពាធឈាមទាប រលាកសន្លាក់ឆ្អឹង ជាពិសេសស្ត្រីមានផ្ទៃពោះត្រីមានដំបូង ក៏ពុំគួរទទួលទានទឹកដូងដែរ៕