នៅពេលស្រេកឃ្លាន មនុស្សភាគច្រើនតែងតែទទួលទានអាហារដោយគ្មានភាពស្ទាក់ស្ទើរឡើយ។ តែទោះជាយ៉ាងណាមានភេសជ្ជៈមួយចំនួនអ្នកមិនអាចទទួលទាននៅពេលស្រេកឃ្លាននោះទេ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាព។
ទឹកដោះគោ
មនុស្សជាច្រើនមានទម្លាប់ទទួលទានទឹកដោះគោ ឬទឹកដោះគោធ្វើពីសណ្តែក នៅពេលដែលពួកគេស្រេកឃ្លាន ប៉ុន្តែនេះជាកំហុសដ៏ធំបំផុត។
ទឹកដោះគោ ពិតជាសម្បូរទៅដោយសារធាតុចិញ្ចឹម និងប្រូតេអ៊ីនច្រើន ប៉ុន្តែនៅពេលដែលអ្នកទទួលទានវាពេលស្រេកឃ្លាន រាងកាយនឹងមិនអាចស្រូបយកសារធាតុចិញ្ចឹមទាំងនោះឲ្យបានពេញលេញទេ ជាហេតុបណ្តោលឲ្យវាក្លាយទៅជាកាកសំណល់។ វិធីល្អបំផុតដើម្បីទទួលទានទឹកដោះគោ អ្នកត្រូវញ៉ាំជាមួយនំប៉័ង ឬអាហារផ្សេងៗ។
គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងនៅពេលពោះទទេ អាចធ្វើឲ្យស្រទាប់បំពង់រំលាយអាហារចុះខ្សោយ កាត់បន្ថយលទ្ធភាពរំលាយអាហារ ហើយបណ្តោលឲ្យមានបញ្ហាដំបៅក្រពះ និងកកឈាមផងដែរ។
តែ
តែ សម្បូរជាតិកាហ្វេអ៊ីន និងកាតាស៊ីន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានតែនៅពេលស្រេកឃ្លាន នឹងធ្វើឲ្យសារធាតុរាវក្នុងក្រពះត្រូវបង្អាក់ រារាំងដល់ការរំលាយអាហារ ញ័រដើមទ្រូង វិលមុខ និងឈឺក្បាលថែមទៀត៕