របៀបរស់នៅ និងទម្លាប់អាក្រក់ក៏ជាកត្តាសំខាន់ដែលនាំឲ្យកោសិកាមហារីកថ្លើម ងាយនឹងកើតមានឡើង ដូច្នេះចាប់ពីថ្ងៃនេះទៅអ្នកគួរតែធ្វើរឿងទាំង៣ចំណុចនេះឲ្យបាន។
១.បញ្ឈប់ទម្លាប់អាក្រក់
អ្នកត្រូវដឹងថា នៅពេលដែលមាត់មិនហារទទួលយករបស់អាក្រក់ នោះថ្លើមក៏គ្មានបញ្ហាអ្វីកើតឡើងដែរ។ ជាទូទៅអ្នកត្រូវបញ្ឈប់ទម្លាប់ជក់បារី និងផឹកស្រា ហើយត្រូវព្យាយមទទួលទានរបបអាហារឲ្យមានតុល្យភាព ព្រមទាំងធ្វើលំហាត់ប្រាណទៀងទាត់ផងដែរ ទើបសរីរាង្គថ្លើមមានសុខភាពល្អ។
២.កុំបរិភោគអាហារដុះផ្សិត
រាល់អាហារទាំងអស់ដែលនៅសល់ពីការទទួលទាន ឬទុកយូរ ប្រសិនបើអ្នកឃើញមានដុះផ្សិតហើយ កុំស្តាយឲ្យសោះ ត្រូវប្រញាប់បោះចោលភ្លាមទៅ។ ប្រសិនបើអ្នកនៅតែទទួលទានអាហារបែបនេះទៀត អាចនាំឲ្យកើតជំងឺមហារីកថ្លើមបាន។
៣.គួរត្រួតពិនិត្យសុខភាពជាប្រចាំ
ការត្រួតពិនិត្យសុខភាពជាប្រចាំ ជាមធ្យបាយដ៏ល្អប្រសើរបំផុត ក្នុងការគេចផុតពីហានិភ័យនៃជំងឺមហារីកថ្លើម។ ជាពិសេសក្រុមមនុស្សដែលមានជំងឺក្រិនថ្លើម រលាកថ្លើមប្រភេទB អ្នកមានប្រវត្តិគ្រួសារកើតជំងឺមហារីកថ្លើម មនុស្សដែលមានអាយុលើ៤០ឆ្នាំ និងអ្នកញៀនគ្រឿងស្រវឹងតែម្តង។
ប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូងនៃជំងឺមហារីកថ្លើម ដំណាក់កាលដំបូង ការព្យាបាលមានប្រសិទ្ធភាពខ្ពស់៕