អ្វីដែលស្ត្រីវ័យក្មេងត្រូវដឹងអំពីជំងឺបេះដូង!

0
1

ទោះបីជាជំងឺបេះដូង ជារឿយៗកើតចំពោះបុរសវ័យចំណាស់ក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះស្ត្រីវ័យក៏ប្រឈមនឹងហានិភ័យនៃជំងឺនេះញឹកញាប់ដែរ។

កត្តាហានិភ័យដែលនាំឲ្យកើតជំងឺបេះដូង គឺប្រវត្តិគ្រួសារ សម្ពាធឈាមឡើងខ្ពស់ កូលេស្តេរ៉ុល កើតជំងឺទឹកនោមផ្អែម លើសទម្ងន់ កើតជំងឺតម្រងនោម គួរតែស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់។ លើសពីនេះ សម្រាប់ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យាកំណើត ជក់បារី មានហានិភ័យនៃជំងឺទឹកនោមផ្អែមកើនឡើងរហូតដល់ ២០ភាគរយ។

ដូច្នេះ ដើម្បីទប់ស្តាត់ហានិភ័យនៃជំងឺបេះដូង ស្ត្រីវ័យក្មេងទាំងឡាយ គួរតែអនុវត្តវិធីសាស្ត្រមួយចំនួន៖

ស្វែងយល់ និងគ្រប់គ្រងកូលេស្តេរ៉ុល សម្ពាធឈាម ឈប់ជក់បារី កំណត់ការប្រើប្រាស់គ្រឿងស្រវឹង កាត់បន្ថយភាពតានតឹង ពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យអំពីកត្តាហានិភ័យប្រវត្តិគ្រួសារ និងជ្រើសរើសវិធីព្យាកំណើតដែលមានសុវត្ថិភាព។

លើសពីនេះទៅទៀត អ្នកត្រូវរក្សារបបអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណឲ្យបាណទៀងទាត់។ សូមចាំថា អ្វីដែលអ្នកធ្វើនៅថ្ងៃនេះ គឺប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here