ពិត​ទេ​ទារក​មាន​សក់​ស្តើង ពេល​កោរ​ត្រងោល​ហើយ​សក់​ដុះ​មកវិញ​ក្រាស់​ជាង​មុន?

0
1

គ្រប់គ្នា​ប្រហែលជា​ធ្លាប់​ឮចាស់ៗនេះ​និយាយ​ហើយ​ថា ការ​កាត់សក់​ឲ្យ​ខ្លី ឬ​កោ​ត្រងោល​អាចធ្វើ​ឲ្យ​សក់​ទារក ដែល​ធ្លាប់​តែមាន​ភាព​ស្តើងរុយៗប្រែជា​ក្រាស់​ឡើងវិញ​បាន។ តើ​ការយល់​ឃើញបែបនេះ​ជាការ​ពិត​ឬទេ?

ការធ្វើ​បែបនេះ​នឹងមិន​អាចជួយ​ឲ្យ​សក់​ទារក​ដុះ​លឿន និង​ក្រាស់​បានឡើយ ព្រោះ​ទីតាំង​នៃ​ឬ​សស​ក់នៅ​មិន​ឆ្ងាយ​បី​ស្បែកក្បាល ដូច្នេះ​វា​ហាក់ដូចជា​មិនអាច​ជួយ​អ្វី​ដល់​ឬ​ស​សក់​ទាល់តែសោះ។ ផ្ទុយទៅវិញ​ការ​កោ​សក់​ទារក អា​ចប​ណ្តោ​ល​ឲ្យ​ឆ្លង​មេរោគ​លើ​ស្បែកក្បាល ដោយសារតែ​ការប្រើប្រាស់​ឧបករណ៍​មិន​ស្អាត ឬ​ធ្វើ​ឲ្យ​ទារក​មានការ​ឈឺចាប់​ដោយសារ​ការ​ដាច់​រលាស់។

អ្នកជំនាញ​ផ្នែក​សើរ​ស្បែក​បានផ្តល់​ដំបូល​ន្មា​ន​ថា គ្មានអ្វី​ខុសគ្នា​រវាង​មុន និង​ក្រោយ​ពេក​កោរសក់​ឡើយ។ ប៉ុន្តែ​នៅពេលដែល​ទារក​ធំ​បន្តិច​សក់​នឹង​ចាប់ផ្តើម​លូតលាស់​ច្រើន​ដែរ ដូច្នេះ​សក់​របស់​ទារក​នឹង​មើលទៅ​ឃើញ​ក្រាស់​បន្តិច​ម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here