Skip to content

ផ្លែឈើដែលអ្នកពុំគួរបរិភោគនៅពេលស្រេកឃ្លាន

នៅពេលស្រេកឃ្លាន មនុស្សភាគច្រើនតែងតែទទួលទានអាហារដោយគ្មានភាពស្ទាក់ស្ទើរឡើយ។ តែទោះជាយ៉ាងណាមានភេសជ្ជៈមួយចំនួនអ្នកមិនអាចទទួលទាននៅពេលស្រេកឃ្លាននោះទេ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាព។

ផ្លែទន្លាប់

ផ្លែទន្លាប់ មានផ្ទុកជាតិជ័រ និងអាស៊ីត tannic ជាច្រើន។ នៅពេលសារធាតុទាំងនេះរួមផ្សំជាមួយអាស៊ីតនៅក្នុងក្រពះ នឹងបង្កើតទៅជាកំណកឈាមតូចៗមិនរលាយ ជាលទ្ធផលមិនអាចរំលាយបានទេ។

កំណក់ឈាមតូចៗ អាចត្រូវបានបញ្ចេញទៅក្នុងលាមក ប៉ុន្តែបើសិនវាកាន់តែរីកធំ អាចបង្កើតជាដុំគ្រួស បណ្តោលឲ្យដំបៅក្រពះ និងធ្លាយក្រពះក៏មានដែរ។

ក្រូច

ក្រូចពណ៌លឿង ឬក្រូចឃ្វិច មានផ្ទុកវីតាមីន ជាតិស្ករ និងអាស៊ីតសរីរាង្គដែលល្អសម្រាប់សុខភាព។

តែទោះជាយ៉ាងណាក៏ដោយ ការញ៉ាំក្រូចទាំងនេះនៅពេលស្រេកឃ្លាន នឹងធ្វើឲ្យរំញោចដល់ក្រពះពោះវៀន ដោយសារតែផ្លែឈើនេះមានជាតិអាស៊ីត អាស៊ីតហ្វូលិក… ដូច្នេះបរិមាណអាស៊ីតក្នុងក្រពះនឹងកើនឡើង ដែលបណ្តោលឲ្យខូចក្រពះ។ លើសពីនេះទៅទៀត ការទទួលទានទឹកក្រូចនៅពេលពោះទទេ អាចបណ្តោលឲ្យមានបញ្ហាដូចជាឆ្អល់ពោះ និងចាល់ជាតិអាស៊ីតក្នុងក្រពះជាដើម៕