ឃើញស្នាមខ្មៅៗជុំវិញកកុំច្រលំថាក្អែល ប្រយ័ត្នជំងឺទឹកនោមផ្អែម!

0
1

ថ្មីៗនេះមានក្មេងស្រីម្នាក់ដែលមានឈ្មោះថា Pantera វ័យទើបតែ 14ឆ្នាំបានរកឃើញរោគសញ្ញាដ៏ចម្លែកមួយនៅលើករបស់នាងដែលមិនមែនជាក្អែលនោះទេ តាមពិតវាជារោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី២។

ទន្ទឹមនឹងចេញរោគសញ្ញាបែបនេះ សុខភាពរបស់នាងចាប់ផ្តើមប្រែប្រួលខុសពីធម្មតាដូចជា ចេះតែមានអារម្មណ៍ស្រេកទឹក ឈឺក្បាល និងមានអារម្មណ៍មិនស្រណុកក្នុងខ្លួនទាល់តែសោះ។ ជាពិសេសស្បែកនៅជុំវិញក ខ្មៅបន្តិចម្តងៗ មើលទៅដូចជារង្វង់កងដែលគេយកមកញាប់អញ្ចឹង។

ដំបូងម្តាយរបស់នាងស្មានថា ជាក្អែល ឬក៏បញ្ហាស្បែក ប៉ុន្តែស្នាមខ្មៅបែរជាប្រែប្រួលយ៉ាងខ្លាំង គាត់ក៏សម្រេចិត្តនាំកូនទៅមន្ទីរពេទ្យភ្លាម។ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានរកឃើញថា នោះជាសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី២។

អ្នកជំនាញនៅមជ្ឈមណ្ឌល់ Joslin Diabetes Center ក្នុងទៅក្រុងបូស្តុន សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្នាមខ្មៅនៅជុំវិញកនោះបណ្តោលមកពីការបញ្ចេញអាំងស៊ុលីនហួសកម្រិត ទើបធ្វើឲ្យជាតិពណ៌លេចឡើងនៅលើផ្ទៃស្បែក។ អ្នកជំនាញបានធ្វើការព្រមានថា ជំងឺទឹកនោមផ្អែមប្រភេទទី២កំពុងតែមានការកើនឡើងយ៉ាងខ្លាំងចំពោះមនុស្សវ័យជំទង់ ហើយពិបាកព្យាបាលខ្លាំងណាស់ប្រសិនបើរករោគសញ្ញាដំបូងមិនឃើញទេនោះ។

ដូច្នេះ ដើម្បីកុំឲ្យជួបជំងឺទឹកនោមផ្អែនទាំងក្មេងវ័យដូចក្មេងស្រីរូបនេះ អ្នកគួរតែរក្សារបៀបរស់នៅ និងទទួលទានអាហារឲ្យមានផាសុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here