Skip to content

មិនបាច់អស់លុយ ប្រើតែមើមខ្ញីក៏អាចកម្ចាត់ជំងឺក្អកបានដែរ

ខ្ញី ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ផ្សំធ្វើជាអាហារផ្សេងៗ រួមទាំងថ្នាំព្យាបាលជំងឺមួយចំនួនផងដែរ។ ជាពិសេស ជំងឺដែលទាក់ទងជាមួយនឹងផ្លូវដង្ហើម ដូចផ្តាសាយ ឬក្អក វាមានប្រសិទ្ធភាពបំផុត។ ដូច្នេះ ថ្ងៃនេះ Babayandmom នឹងធ្វើការបង្ហាញពីរបៀបប្រើមើមខ្ញី ដើម្បីកម្ចាត់បញ្ហាក្អក ដោយមិនបាច់ចំណាយប្រាក់ឡើយ។

១.យកខ្ញីស្រស់ប្រវែងមួយចង្អុលដៃ ចិតសំបកចេញ រួចហាន់ឲ្យស្តើងៗ។

២.យកទឹកចំនួន ២៣៦មីលីលីត្រ ឬ១កែវ ដាំឲ្យពុះ រួចបន្ថែមមើលខ្ញីដែលហាន់នោះចូល។

៣.រងចាំប្រហែលជា៥នាទី ទើបលើកចុះ ហើយស្រង់យកកាកខ្ញីចេញ។

៤.តែខ្ញីមួយកែវនេះ អ្នកអាចទទួលទានតិចៗពេញមួយថ្ងៃ។

ការទទួលទានតែខ្ញីមួយថ្ងៃមិនទាន់ទទួលបានលទ្ធផលល្អនោះទេ អ្នកត្រូវព្យាយាមអនុវត្តប្រហែលជា ៤ទៅ៥ថ្ងៃ ទើបបញ្ហាក្អកបាត់ទៅទាំងស្រុង៕