ជាទូទៅការហាត់យូហ្គា សម្រាប់មនុស្សពេញវ័យ គឺផ្តល់ប្រយោជន៍ខ្លាំងណាស់ទាំងផ្លូវកាយ និងផ្លូវចិត្តមាន។ ប៉ុន្តែចំពោះកុមារវិញ តើផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? តាមពិតមិនខុសគ្នាប៉ុន្មាននោះទេ ប្រសិនបើអ្នកលើកទឹកចិត្តឲ្យកុមារធ្វើលំហាត់ប្រាណជាប្រចាំ ពួកគេនឹងទទួលបានអត្ថប្រយោជន៍៥ចំណុច។
១.ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ អាចយកឈ្នះលើជំងឺផ្សេងៗ
២.ជួយឲ្យកុមារមានទម្លាប់ល្អ និងមានជីវិតវិជ្ជមាន
៣.ជួយឲ្យកុមារស្រឡាញ់រាងកាយខ្លួនឯង និងឥរិយាបទមានភាពល្អប្រសើរជាងមុន
៤.លើកកម្ពស់សុខភាពផ្លូវចិត្ត និងមានគំនិតវិជ្ជមាន
៥.ជួយឲ្យកុមារមានអារម្មណ៍ស្ងប់ស្ងាត់…។
ដោយសារតែមើលឃើញពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបអ្នកជំនាញណែនាំឲ្យអាណាព្យាបាលទាំងឡាយ ព្យាយាមលើកទឹកចិត្តកូនរបស់ខ្លួនឲ្យហាត់យូហ្គាឲ្យបានទៀងទាត់៕