ទោះអាយុ៣០ឆ្នាំក៏ដោយ បើអនុវត្ត៣ចំណុចនេះបាន សុដន់មិនធ្លាក់យារឡើយ

0
1

នៅពេលមនុស្សស្រីមានវ័យកាន់តែចាស់ សុដន់នឹងចាប់ផ្តើមធ្លាក់យារមិនដូចមនុស្សស្រីទើបពេញក្រមុំទៀតឡើយ។ ហេតុនេះ ដើម្បីការពារសុដន់មិនឲ្យធ្លាក់យារ ស្ត្រីវ័យក្រោយ៣០ឆ្នាំទាំងឡាយគួរតែអនុវត្តវិធីសាស្ត្រ៣ចំណុច។

ម៉ាស្សាសុដន់ម្តងក្នុងមួយសប្តាហ៍

ដើម្បីរក្សាសុដន់ឲ្យនៅមានភាពតឹងណែន អ្នកគួរតែចំណាយពេលយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដើម្បីធ្វើការម៉ាស្សាសុដន់។ ការម៉ាស្សាគ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែប្រើដៃម្ខាងម៉ាស្សាផ្នែកខាងក្រោមនៃសុដន់ទៅមកៗ ដើម្បីជួយឲ្យសាច់ដុំទ្រសុដន់មានភាពរឹងមាំ។

ធ្វើលំហាត់ប្រាណ (អាវ៉ង់)

បន្ថែមទៅលើការម៉ាស្សាម្តងក្នុងមួយសប្តាហ៍ អ្នកត្រូវធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយមានសុខភាពល្អ ព្រមទាំងថែរក្សាសុដន់ផងដែរ។ ការអាវ៉ង់ គឺជាលំហាត់ប្រាណដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារសុដន់មិនឲ្យឆាប់ធ្លាក់យារ។

បង្កើនការបរិភោគអាហារ

ផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន A មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍសុដន់។ ទន្ទឹមនឹងនេះអាហារទាំងនេះ ក៏អាចជួយការលម្អជាលិកាសុដន់ និងទប់ស្តាត់ហានិភ័យនៃជំងឺមហារីកប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ដើម្បីរក្សាសុដន់ឲ្យស្រស់ស្អាតអ្នកគួរតែបន្ថែមអាហារល្អៗជាប្រចាំថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here