តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាស្ត្រីមួយចំនួនរៀបការរួចឆាប់មានកូន ហើយមួយចំនួនទៀតការហើយបួនដប់ឆ្នាំតែមិនមានកូនមួយនឹងគេសោះ? តាមពិតមានហេតុផលសំខាន់ៗមួយចំនួន ដែលបណ្តោលឲ្យស្ត្រីខ្លះពិបាកក្នុងការមានកូន៖
ការឆ្លងមេរោគ
ជាការពិត ក្រោយពេករួមភេទរួច មេជីវិតឈ្មោលនឹងហែលឆ្លងកាត់តាមរយៈមាត់ស្បូន ក៏ប៉ុន្តែប្រសសិនបើមាត់ស្បូនមានការឆ្លងមេរោគ បញ្ហាបង្កកំណើតនឹងត្រូវបរាជ័យ។
អតុល្យភាពកម្រិត PH
ការបង្កកំណើតតម្រូវឲ្យទ្វារមាសមានសុខភាពល្អ តែបើកម្រិត PH ទ្វារមាសមានកម្រិតទាប ឬខ្ពស់ពេក នោះការបង្កកំណើតមិនអាចបានជោគជ័យបានឡើយ។ នេះដោយសារតែវារាំងស្ទះដល់ការបញ្ចូនមេជីវិតឈ្មោល និងស៊ុត មិនឲ្យជួបគ្នា ហើយការមានផ្ទៃពោះត្រូវពន្យារពេលកាន់តែយូរ។
ជំងឺមហារីកក្រពេញអូវែ
ស្ត្រីគ្រប់រូបត្រូវចង់ចាំថា ជំងឺមហារីកក្រពេញអូវែ អាចរំខានដល់ដំណើរការបញ្ចេញស៊ុត នេះជាមូលហេតុមួយទៀតដែលបង្កឲ្យការមានផ្ទៃពោះត្រូវខកខាន។
បញ្ហាផ្សេងៗ
សូម្បីតែ ការទទួលទានគ្រឿងស្រវឹងច្រើនពេក ភាពធាត់ វដ្តរដូវមិនទៀង ក៏អាចបណ្តោលឲ្យការមានផ្ទៃពោះមានការយឺតយ៉ាវផងដែរ។ យកល្អ ដើម្បីឆាប់មានកូនដូចបំណង ស្ត្រីទាំងឡាយគួរតែទៅពិនិត្យសុខភាព ឬពិគ្រោះយោបល់ជាមួយអ្នកជំនាញឲ្យបានត្រឹមត្រូវ ជាពិសេសសម្រាប់អ្នកដែលរៀបការយូរហើយមិនមានកូន៕