កុំកំរិះពេក ខ្លាញ់ដែលប្រើរួចម្តងហើយគួរតែបោះចោលទៅ

0
1

ហេតុអ្វីបានជាខ្លាញ់ ឬប្រេងដែលប្រើរួចម្តងហើយគួរតែបោះចោល? ជាការពិតណាស់ មនុស្សជាច្រើនតែងតែទុកខ្លាញ់ ឬប្រេងដែលប្រើរួចម្តងហើយទុកប្រើម្តងទៀត ព្រោះមិនចង់ខ្ជេះខ្ជាយប្រាក់កាសច្រើន។ ប៉ុន្តែអ្នកត្រូវដឹងថា ខ្លាញ់ ឬប្រេងដែលដុតកំដៅនៅសីតុណ្ហភាពខ្ពស់នឹងធ្វើឲ្យអុកស៊ីតកម្មប្រែប្រួល ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងបណ្តោលឲ្យកើតជំងឺមហារីក។

ទោះប្រេងផលិតចេញពីរុក្ខជាតិក៏ដោយ នៅពេលដែលវាត្រូវដុតកំដៅដោយសីតុណ្ហភាពលើសពី ១៨០អង្សាសេ វីតាមីន និងតម្លៃអាហារូបត្ថម្ភត្រូវបំផ្លាញ មានប្រតិកម្មគីមី អុកស៊ីតកម្មកើនឡើង… ដែលនាំឲ្យមានគ្រោះថ្នាក់ដល់រាងកាយ។

បញ្ហានៅពេលដែលអ្នកទទួលទានអាហារដែលចម្អិនដោយប្រើខ្លាញ់ ឬប្រេងដដែលៗ គឺបណ្តោលឲ្យវិលមុខ ក្អួត ចង្អោរ ឈឺពោះ ពិបាកដង្ហើម ចង្វាក់បេះដូងលោយឺត សម្ពាធឈាមឡើងខ្ពស់ ហើយបើប្រើប្រាស់រយៈពេលយូរអាចបណ្តោលឲ្យកើតជំងឺមហារីក។

ដើម្បីបង្ការគ្រោះថ្នាក់បែបនេះ​ ដំបូងនឹងត្រូវគ្រប់គ្រងលើសីតុណ្ហភាពនៅពេលចម្អិនអាហារមិនលើលពី ១៥០ទៅ១៨០អង្សាសេឡើយ។ ទីពីរអ្នកមិនត្រូវប្រើប្រាស់ប្រេង ឬខ្លាញ់ដដែលៗនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here