ក្នុងមួយឆ្នាំៗមនុស្សម្នាក់ៗអាចកើតជំងឺផ្តាសាយយ៉ាងតិចក៏ ២ទៅ៣ដងដែរ ជាពិសេសពេលអាកាសធាតុចុះត្រជាក។ ក្នុងពេលកើតជំងឺផ្តាសាយអ្នកអាចមានអាការមិនស្រួលខ្លួនរយៈពេលពី ៧ទៅ១០ថ្ងៃ ក៏ប៉ុន្តែប្រសិនបើអ្នកអាហារទាំង៣មុខនេះ មិនយូរទេជំងឺនឹងផ្តាសាយនឹងឆាប់ជាសះស្បើយឡើងវិញ។
ដំឡូងជ្វា
ដំឡូវជ្វា ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អបំផុតសម្រាប់អ្នកដែលមានជំងឺផ្តាសាយ ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមដូចជាវីតាមីនA និងវីតាមីនB6។ វីតាមីនA ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវីតាមីនB6 អាចបង្កើនប្រព័ន្ធភាពស៊ាំ ជាពិសេសចំពោះមនុស្សវ័យចំណាស់ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ការទទួលទានដំឡូងជ្វា ក្នុងពេលកើតជំងឺផ្តាសាយ អាចជួយឲ្យជំងឺឆាប់ជាសះស្បើយ។ ប៉ុន្តែអ្នកកុំភ្លេចផឹកទឹកឲ្យបានច្រើន ឧស្សាហ៍លាងសម្អាតដៃ និងឈប់នៅក្បែរមនុស្សដែលមានជំងឺផ្តាសាយ។
គ្រឿងទេស
គ្រឿងទេសដូចជាខ្ទឹមស គឺជាឱសថដ៏អស្ចារ្យក្នុងការជួយបង្កើនប្រព័ន្ធភាពស៊ាំ និងប្រយុទ្ធប្រឆាំងបាក់តេរីអាក្រក់ ដែលលុកលុយក្នុងខ្លួននៅពេលអ្នកឈឺ។ ជាពិសេសការញ៉ាំខ្ទឹមសទាំងឆៅ អាចជួយព្យាបាលជំងឺផ្តាសាយឲ្យឆាប់ជា ព្រោះវាមានផ្ទុកសារធាតុ Allicin ដែលជាសារធាតុប្រប្រឆាំងនឹងអុកស៊ីតដង់ ប្រឆាំងបាក់តេរី ព្រមទាំងមេរោគផ្សិតផងដែរ។
ផ្លែក្រូច
បើយោងតាមការសិក្សាជាច្រើនបានបង្ហាញថា វីតាមីនC ដែលមាននៅក្នុងផ្លែក្រូច អាចជួយពន្លឿនឲ្យជំងឺផ្តាសាយឆាប់ជា។ វីតាមីន C នៅក្នុងផ្លែក្រូច ក្រូចឃ្លិច និងផ្លែគីវី អាចជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ ជួយផ្តល់ថាមពលរាងកាយប្រយុទ្ធប្រឆាំងនឹងវីរុសខណៈដែលជួយជំរុញឲ្យជំងឺផ្តាសាយឆាប់ជា៕