ជំងឺមហារីកបំពង់ក គឺជាជំងឺដែលពិបាកក្នុងការទប់ស្តាត់បំផុតនៅពេលវាចាប់ផ្តើមកើតមានឡើង ដូច្នេះអ្វីដែលសំខាន់គឺត្រូវការពារទុកជាមុន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺមហារីកបំពង់ក កំពុងកើនឡើងយ៉ាងខ្លាំង ហើយភាគច្រើនអ្នកដែលកើតជំងឺនេះគឺបណ្តោលមកពីទម្លាប់នៃការញ៉ាំអាហារ។ បើយោងតាមអ្នកជំនាញជំងឺមហារីក Phu Huei នៅសាកលវិទ្យាល័យ University of Central China ប្រទេសចិន បានឲ្យដឹងថា ការទទួលទានអាហារសល់ អាចបណ្តោលឲ្យកើតជំងឺមហារីក។
ដើម្បីកាត់បន្ថយចំណាយ ឬការខ្ជេះខ្ជាយ មនុស្សជាច្រើនតែងមានទម្លាប់ទុកអាហារដែលញ៉ាំសល់ពីពេលល្ងាចសម្រាប់ញ៉ាំនៅពេលព្រឹកម្តងទៀត។ ប៉ុន្តែទម្លាប់មួយនេះមិនល្អសម្រាប់សុខភាពឡើយ ព្រោះវានឹងបង្កើតអាស៊ីត nitrite ហើយបន្តបំលែងទៅជាអាស៊ីត nitrite amines នៅក្នុងរាងកាយ។ ការបំលែងអាស៊ីតនេះហើយ ដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺមហារីកបំពង់ក កម្រិតខ្ពស់។
ដូច្នេះ ប្រសិនបើអ្នកចង់ថែរក្សារាងកាយឲ្យមានសុខភាពល្អ ហើយមិនចង់កើតមានជំងឺមហារីកទេនោះ គួរតែឈប់ទទួលទានអាហារដែលនៅសល់ទៀតទៅ។
ក្រៅពីឈប់ទទួលទានអាហារដែលនៅសល់ អ្នកត្រូវកាត់បន្ថយការទទួលទានអាហារចៀន ឬបំពង ឬអាហារក្តៅខ្លាំង ដែលនាំឲ្យរលាកបំពង់ក និងកើតទៅជាជំងឺមហារីក៕