ការស្រាវជ្រាវបានរកឃើញថា ក្រូចថ្លុងមានផ្ទុកសារធាតុ flavonoid ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ពង្រឹងសរសៃឈាម និងការរលាក។ ការទទួលទានក្រូចថ្លុង ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយកូលេស្តរ៉ុល និងអាស៊ីតទ្រីគ្លីសេរីដ ល្អសម្រាប់ប្រព័ន្ធសរសៃឈាមបេះដូង។ ក្រូចថ្លុង អាចជួយជំរុញឲ្យរាងកាយស្រូបយកជាតិកាល់ស្យូម និងជាតិដែកបានច្រើន ជាពិសេសអាស៊ីតហ្វូលិកល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ។
លើសពីនេះវីតាមីន ដែលត្រូវបានរកឃើញនៅក្នុងក្រូចថ្លុង អាចជួយកាត់បន្ថយជាតិពណ៌នៅលើស្បែក ដោយសារតែវីតាមីន C ខ្ពស់នៅក្នុងក្រូចថ្លុងអាចជួយបង្កើនល្បឿននៃការដុតបំផ្លាញខ្លាញ់ក្នុងរាងកាយ ធ្វើឲ្យអ្នកស្រកទម្ងន់តាមធម្មជាតិ។
ទោះជាយ៉ាងណា អ្នកមិនអាចចេះតែទទួលទានក្រូចថ្លុងបានគ្រប់ពេលវេលានោះទេ ព្រោះវាអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព។
កុំញ៉ាំនៅពេលព្រឹកទាំងពោះទទេ
ក្រូចថ្លុង មានផ្ទុកអាស៊ីតខ្ពស់ ប្រសិនបើអ្នកទទួលទាននៅពេលព្រឹកទាំងពោះទទេ អាចបណ្តោលឲ្យខូចក្រពះ។
កុំបរិភោគក្រោយពេលជក់បារី ឬផឹកគ្រឿងស្រវឹង
ការទទួលទានក្រូចថ្លុង នៅពេលនេះ អាចបង្កឲ្យជាតិនីកូទីនៅក្នុងបារី និងអេតាណុលនៅក្នុងគ្រឿងស្រវឹង កើនឡើងដែលបណ្តោលឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
អ្នកជំនាញបាននិយាយថា គ្រប់គ្នាមិនត្រូវបរិភោគក្រូចថ្លុង បន្ទាប់ពីជក់បារី និងផឹកគ្រឿងស្រវឹងនោះទេ ប្រសិនបើចង់មានសុវត្ថិភាពលុះត្រឹមតែរងចាំរយៈពេល ៤៨ម៉ោង៕