អនុវត្ត៧ជំហ៊ានតាមអ្នកជំនាញ អ្នកនឹងរួចផុតពីជំងឺមហារីកពោះវៀនធំ

0
1

ជំងឺមហារីកពោះវៀនធំ ត្រូវបានគេចាត់ទុកជាជំងឺមហារីកមួយប្រភេទ ដែលអាចសម្លាប់មនុស្សច្រើនបំផុត ហើយបច្ចុប្បន្ននេះកំពុងតែមានការកើនឡើងយយ៉ាងខ្លាំងផងដែរ។

ទោះជាយ៉ាងណា ជំងឺមហារីកពោះវៀនធំនេះ អាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធានការខាងក្រោមនេះបានត្រឹមត្រូវ៖

១.កាត់បន្ថយការទទួលទានអាហារដែលមានផ្ទុកកាឡូរី ពី៤០ភាគរយ មកត្រឹមតែ ២៥ទៅ៣០ភាគរយបានហើយ។

២.បង្កើនការទទួលទានផ្លែឈើស្រស់ និងគ្រប់ធញ្ញជាតិជាអាហារប្រចាំថ្ងៃ។

៣.កំណត់ការទទួលទានអំបិល អាហារអាំង ចៀន ឬទឹកត្រី និងទឹកស៊ីអ៊ីវជាដើម។

៤.កំណត់ការទទួលទានអាហារហិរ។

៥.ជៀសវាងបន្លែ ផ្លែឈើ ដែលប្រើថ្នាំសម្លាប់សត្វល្អិត ឬអាហារដែលធ្វើឲ្យឡើងទម្ងន់។

៦.កំណត់ការទទួលទានគ្រឿងស្រវឹង។

៧.អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីកពោះវៀនធំ ឬជំងឺមហារីក គួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here