Skip to content

មូលហេតុ និងរបៀបការពារការឆ្លងមេរោគលើផ្លូវបង្ហូរនោម

ការនោមទាស់ ជាសញ្ញានៃការរលាក និងការឆ្លងមេរោគបំពង់បង្ហូរនោម ឬប្លោកនោម។ ស្ត្រីងាយនឹងកើតជំងឺនេះដោយសារតែមេរោគ E. coli ដែលអាចឆ្លងចូលជ្រៅទៅកាន់តម្រងនោមក្នុងពេលដ៏ខ្លី។

លក្ខណៈអំណោយផលសម្រាប់បំពង់បង្ហូរនោម ក្នុងការឆ្លងមេរោគ គឺចលនារំញោច កកិត ក្នុងអំឡុងពេលរួមភេទ ការប្រែប្រួលនៃថ្នាំពន្យាកំណើត និងភាពកខ្វក់នៅក្នុងស្បូន ជាដើម។

ដើម្បីការពារការឆ្លងមេរោគលើផ្លូវបង្ហូរនោម អ្នកគួរតែញ៉ាំបន្លែ ផ្លែឈើ អាហារដែលសម្បូរអាហារូបត្ថម្ភ ធ្វើលំហាត់ប្រាណជាប្រចាំ និងពិសារទឹកឲ្យបានច្រើន ដើម្បីបណ្តេញបាក់តេរីចេញមកក្រៅតាមរយៈទឹកនោម។ ជាពិសេស ក្រោយពេលរួមភេទរួច អ្នកគួរតែនោម ដើម្បីបណ្តេញមេរោគចេញមកវិញ ព្រោះពេលរួមភេទមេរោគមួយចំនួនមានឱកាសជ្រៀតចូលតាមផ្លូវបង្ហូរនោមបានយ៉ាងងាយ៕