ក្រៅពីកត្តាហ្សែន អាហារក៏ជាចំណែកមួយដែលអាចជួយជំរុញអោយខួរក្បាលកុមារមានភាពឆ្លាតវៃដែរ ដូច្នេះឪពុកម្តាយទាំងឡាយគួរតែដឹងថាអាហារប្រភេទណាដែលគួរផ្តល់អោយកូនប្រចាំថ្ងៃ។
អាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣
អាហារដែលអ្នកគួរតែផ្តល់អោយកូន គឺត្រីដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍខួរក្បាលកុមារ និងទារកក្នុងផ្ទៃ។ អាស៊ីតខ្លាញ់អូមេហ្គា៣ មានវត្តមាននៅក្នុងអាហារជាច្រើនដូចជា ត្រីសាម៉ុន ត្រីធូណា សណ្តែកសៀង វ៉ាល់ណាត់…។
ផ្លែឈើមានផ្ទុកជាតិស្ករធម្មជាតិ
ជាតិស្ករគ្លុយកូស និង Fructose គឺជាប្រភពថាមពលសំខាន់បំផុត សម្រាប់ជំរុញអោយខួរក្បាលរបស់កុមារ អោយមានដំណើរការបានល្អ។ ដូច្នេះ អ្នកត្រូវបន្ថែមផ្លែប៉ោម ទំពាំងបាយជូរ ក្រូចពណ៌លឿង ក្រូចថ្លុង… ទៅក្នុងរបបអាហារកុមារប្រចាំថ្ងៃ។ ការញ៉ាំស្រស់ៗ មិនត្រឹមតែល្អសម្រាប់ខួរក្បាលនោះទេ វាក៏អាចជួយអោយស្បែកកុមារមានភាពស្រស់ស្អាតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីអាហារមានប្រយោជន៍ដល់ខួរក្បាល កុមារក៏ត្រូវជៀសឲ្យឆ្ងាយពីសារធាតុដែលបង្កគ្រោះថ្នាក់ ដូចជាបារី ស្រា កាហ្វេ និងអាហារមានផ្ទុកជាតិស្ករចម្រាញ់។ ព្រោះរបស់ទាំងអស់នេះ អាចបំផ្លាញ់ការលូតលាស់ខួរក្បាលរបស់កុមារ៕