កូលេស្តេរ៉ុល គឺជាជាតិខ្លាញ់នៅក្នុងឈាមដែលអាចជួយផលិតអ័រម៉ូនមួយចំនួន និងជំនួយដល់មុខងារជាច្រើនរបស់រាងកាយ។ តែទោះជាយ៉ាងណា ប្រសិនបើកូលេស្តេរ៉ុលកើនឡើងលើសកម្រិតធម្មតាអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ជំងឺក្រិនសរសៃឈាមដែលជាមូលហេតុនាំឲ្យកើតជំងឺសរសៃឈាមបេះដូង និងសម្ពាធឈាមឡើងខ្ពស់។
កូលេស្តេរ៉ុលខ្ពស់ ក៏ជាមូលហេតុចម្បងនៃការគាំងបេះដូងផងដែរ ដូច្នេះអ្នកចាំបាច់ត្រូវរក្សាទម្លាប់រស់នៅឲ្យមានសុខភាពល្អ ដើម្បីរក្សាកម្រិតកូលេស្តេរ៉ុលឲ្យមានស្ថិរភាព។
ខាងក្រោមនេះ គឺជាឱសថធម្មជាតិសម្រាប់ជួយកម្ចាត់កូលេស្តេរ៉ុលចេញពីក្នុងឈាម៖
ធាតុផ្សំ
- បបរស្រូវសាលី ១កូនចាន
- គ្រាប់អាល់ម៉ុង៤គ្រាប់
របៀបប្រើប្រាស់៖
១.បន្ថែមគ្រាប់អាល់ម៉ុងទាំងអស់ ចូលទៅក្នុងបបរស្រូវសាលីដែលចម្អិនរួច។
២.ទទួលទានល្បាបបរនេះជារៀងរាល់ព្រឹកជារបបអាហារ បន្ទាប់ពីរយៈពេល១ខែអ្នកនឹងឃើញពីប្រសិទ្ធភាព។
គ្រាប់អាល់ម៉ុងមានផ្ទុកជាតិសរសៃខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជាធាតុផ្សំចាំបាច់ក្នុងការកាត់បន្ថយកូលេស្តេរ៉ូតតាមធម្មជាតិ។ នៅពេលដែលវាត្រូវបានលាយបញ្ចូលជាមួយស្រូវសាលី មិនត្រឹមតែកូលេស្តេរ៉ុលក្នុងសរសៃឈាមដែលឆាប់រលាយ សូម្បីតែសុខភាពក៏ប្រសើរឡើងដែរ៕