Skip to content

គុណប្រយោជន៍៥យ៉ាង នៃការទទួលទានផ្លែល្ហុងជាប្រចាំ

តើអ្នកមានដឹងទេ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិល្ហុង មិនថាផ្លែ សំបក គ្រាប់ ឬស ដើម ស្លឹក ផ្កា និងជ័រនោះទេ សុទ្ធសឹងតែមាន អត្ថប្រយោជន៍ល្អ ចំពោះសុខភាព។ ដើម្បីជ្រាបច្បាស់ថា វាមានគុណប្រយោជន៍យ៉ាងណាខ្លះចំពោះសុខភាព សូមអានខាងក្រោមទាំងអស់គ្នា៖

ជំរុញដល់ការរំលាយអាហារ

តាមការសិក្សាជាច្រើនបានរកឃើញថា ផ្លែល្ហុងទុំមានផ្ចុកនូវជាតិអង់ហ្ស៊ីម ដែលអាចជួយព្យាបាល បញ្ហាមួយចំនួនដូចជា ពោះវៀន ការទល់លាមក រាគ និងជំនួយដល់ការរំលាយអាហារជាដើម។

ការពារជំងឺមហារីក

ផ្លែល្ហុងជាប្រភពនៃសារធាតុ lycopene ដែលអាចជួយកាត់បន្ថយ ហានិភ័យនៃជំងឺមហារីកជាច្រើនដូចជា ក្រពេញប្រូស្តាត សួត លំពែង ពោះវៀនធំ រន្ធគូថ បំពង់អាហារ មាត់ សុដន់ ស្បូន និងមហារីកក្រពះផងដែរ។

ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ

ជាតិ Lutein និង zeaxanthin ក្នុងផ្លែល្ហុង អាចជួយការពារ និងជំនួយដល់សុខភាពភ្នែកឲ្យមើលឃើញច្បាស់ ហើយជៀសផុតពីជំងឺផ្សេងៗ។

ថែរក្សាសុខភាពស្បែក

តាមសិក្សាមួយបានឲ្យដឹងថា ស្ត្រីដែលបរិភោគផ្លែល្ហុង អាចជួយការពារស្បែកពីការបំផ្លាញ ដោយពន្លឺព្រះអាទិត្យ និងជួយឲ្យស្បែកមានសុខភាពល្អ។

កាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល

សម្រាប់បុរស ការបរិភោគផ្លែល្ហុង អាចជួយបន្ថយកម្រិតហានិភ័យ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលបាន៕