ទម្លាប់៦យ៉ាង អាចបំផ្លាញ់សុខភាពខ្លាំងបំផុត

0
1

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មានទម្លាប់ខ្លះយើងគិតថាគ្មានផលប៉ះពាល់នោះទេ ដូចជាការផឹកទឹកក្រូចសូដា គេងតិចពេក អង្គុយយូរពេក… ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា ទម្លាប់ទាំងនេះ អាចប៉ះពាល់ដល់សុខភាពខ្លាំងបំផុត។

ខាងក្រោមនេះជាទម្លាប់៦ចំណុចដែលអាចបំផ្លាញ់ដល់សុខភាព៖

ផឹកភេសជ្ជៈដែលមានផ្ទុកជាតិកាបូណាតច្រើនពេក

ការផឹកជាតិកាបូណាត ច្រើនពេក​គឺជាមូលហេតុចម្បងនៃជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃជាច្រើន។

ការទទួលទានភេសជ្ជៈនេះមួយថ្ងៃមួយកំប៉ុង អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម មិនថាមនុស្សនៅវ័យណាទេ គឺប៉ះពាល់ទាំងអស់។

គេងតិចពេក

ការស្រាវជ្រាវនៅមជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺ នៅប្រទេសបារាំង បានរកឃើញថា ការគេងតិចជាង៦ម៉ោង ឬលើស១០ម៉ោងក្នុងមួយថ្ងៃ អាចជាមូលហេតុនៃជំងឺដូចជាសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺធាត់ និងជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះ មនុស្សពេញវ័យគួរតែគេងនៅចន្លោះ ៧ទៅ៩ម៉ោងក្នុងមួយថ្ងៃទើបត្រឹមត្រូវ។

អង្គុយយូរពេក

ប្រសិនបើអ្នកអង្គុយធ្វើការងារច្រើនជាង ៨ម៉ោងក្នុងមួយថ្ងៃ នៅពេលត្រលប់មកផ្ទះវិញជួនការអាចបន្តអង្គុយមើលទូរស្សន៍ ឬលេងទូរសព្ទថែមទៀត គឺអាចគ្រោះថ្នាក់ដល់សុខភាពកាន់តែខ្លាំង។ បើយោងតាមការស្រាវជ្រាវបានរកឃើញថា ការអង្គុយច្រើនជាង ១១ម៉ោងក្នុងមួយថ្ងៃ អាចបង្កើហានិភ័យនៃការឆាប់ស្លាប់៣ឆ្នាំ បើធៀបទៅនឹងអ្នកដែលអង្គុយតិចជាង៤ម៉ោងក្នុងមួយថ្ងៃ។ ការអង្គុយយូរ ក៏អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកផងដែរ។

ផឹកកាហ្វេច្រើនពេក

ជាការពិត ការផឹកកាហ្វេពិតជាល្អសម្រាប់សុខភាព ប៉ុន្តែបើអ្នកទទួលទានលើសកម្រិតវានឹងនាំឲ្យមានគ្រោះថ្នាក់ដល់រាងកាយជាពុំខាន។ ការផឹកកាហ្វេច្រើនជាង៤កែវក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង។

អង្គុយគងទាក់ខ្លា

ការអង្គុយគងទាក់ខ្លាហាក់ដូចជាគ្មានបង្កគ្រោះថ្នាក់នោះទេ ប៉ុន្តែវារារាំងដល់ចរន្តឈាម និងបណ្តោលឲ្យមានជំងឺសរសៃឈាមវែន កំណកឈាម លើសឈាម…។

ការទទួលទានរបបអាហារគ្មានផាសុខភាព

ទម្លាប់នៃការញ៉ាំអាហារមិនល្អដូចជា សាន់វ៉ិច ហែមបឺហ្គ័រ ភីហ្សា ឬអាហារសម្បូរខ្លាញ់… អាចបង្កគ្រោះថ្នាក់ដូចអ្នកដែលជក់បារី និងផឹកស្រាដែរ។ ការទទួលទានអាហារបែបនេះ អាចប៉ះពាល់ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម និងជំងឺខ្វះគ្រាប់ឈាម…៕

LEAVE A REPLY

Please enter your comment!
Please enter your name here