តិច​និ​ច​បញ្ឈប់​បញ្ហា​ចាញ់កូន អំឡុងពេល៣ខែ​ដំបូង

0
1

រយៈពេល៩ខែ​នៃ​ការ​ពោះ​ពោះ ស្ត្រី​ត្រូវ​ឆ្លងកាត់​ឧបសគ្គ និង​បទពិសោធន៍​ជាច្រើន​ដែលប្រុសៗមិនអាច​យល់​ឡើយ។ ស្របពេល​ជាមួយគ្នានេះ ស្ត្រី​ភាគ​ច្រើនតែ​ជួប​ប្រឈម​នឹង​បញ្ហា​ក្អួតចង្អោរ ដែល​គេ​ហៅថា​ចាញ់កូន ហើយ​មាន​អ្នកខ្លះ​អាច​ចាញ់​រហូតដល់​ថ្ងៃ​កើត​ក៏មានដែរ។ ដើមហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ គឺ​ការប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន Estrogen និង Progesterone ខ្លាំងពេក។

សូម្បីតែ​ក្លិន​មនុស្ស ឬ​ចំណីអាហារ​ក៏​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចង់​ក្អួតចង្អោរ​បានដែរ។ តែ​យ៉ាងណាក៏ដោយ អាការ​ចាញ់កូន​នៅ​ត្រីមាស​ដំបូង​អាច​ដោះស្រាយបាន ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​អនុវត្តតាម​វិធីសាមញ្ញៗមួយចំនួន​នេះ។

១.ទំពារ​ខ្ញី

នៅពេល​មាន​អា​ការចង់​ក្អួតចង្អោរ អ្នក​ត្រូវយក​ខ្ញី​មួយ​ចំណិត​តូច​មក​ទំពារ ដោយសារតែ​ក្លិន និង​រសជាតិ​របស់​វា​អាច​ទប់​ស្តា​ត់​បញ្ហា​នេះ​បាន។ ម្យ៉ាងវិញទៀត អ្នក​អាច​ទទួលទាន​តែ​ខ្ញី​មួយ​ពែង​ជា​រៀងរាល់​ព្រឹក ក៏​អាចជួយ​ការពារ​បានដែរ។

២.ទទួលទាន​ទឹកក្រូច​ឆ្មារ

ក្រូចឆ្មារ មិន​ត្រឹមតែ​អាចជួយ​បង្ការ​អាការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ វា​ក៏មាន​ផ្ទុក​វីតាមីន C ដែល​អាចជួយ​ឲ្យ​អ្នក​ម្តាយ និង​កូន​មាន​សុខ​ភាពល្អ​ផងដែរ។ ដើម្បី​មាន​ប្រសិទ្ធភាព អ្នក​ត្រូវយក​ក្រូចឆ្មារ​មួយ​ចំណិត​ច្របាច់​ចូលទៅក្នុង​ទឹក​ក្តៅ​ឧណ្ឌៗមួយ​កែវ ហើយ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ចូល។ បន្ទាប់មក​ទទួលទាន​បន្តិចម្តងៗរហូត​ទាល់តែ​អស់។

៣.ទទួលទាន​សារធាតុ​រាវ​ឲ្យ​បាន​ច្រើន

ម​ធ្យា​បាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ទប់ទល់​នឹង​ភាព​អស់កម្លាំង​ដោយសារតែ​អាការ​ក្អួតចង្អោរ គឺ​ការ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន។ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ចាំ​ថា ការទទួល​ទាន​ទឹក​ឲ្យ​បាន​មួយ​កែវ​ក្នុង​រយៈពេល​មួយ​ម៉ោង អាច​បង្ការ​អាការ​ចង់​ក្អួតចង្អោរ​បាន ហើយ​អាច​រក្សា​សំណើម​ក្នុង​រាងកាយ​បាន​ថែមទៀត។

ទទួលទាន​អាហារ​តិច តែ​ឲ្យ​បាន​ច្រើនដង

អំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​អាហារ​បំប៉ន​គុណ​នឹង​ពីរ ដើម្បី​បំពេញតម្រូវការ​ទារ​ក្នុង​ផ្ទៃ​កំពុងតែ​លូតលាស់។ ក៏ប៉ុន្តែ​ក្នុងអំឡុងពេល៣ខែ​ដំបូង​នេះ អ្នក​មិនអាច​ទទួលទាន​ម្តងច្រើនៗបាន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្អួតចង្អោរ។ ដូច្នេះ អ្នក​គួរតែ​ទទួលទាន​អាហារ​ម្តងបន្តិចៗរៀងរាល់ ២ទៅ៣ម៉ោង​ម្តង ដើម្បី​កុំ​ឲ្យ​ក្រពះ​ចាល់​ជាតិ​អាស៊ីត តែ​កុំ​ភ្លេច​បន្ថែម​ផ្លែឈើ​ក្នុង​របប​អាហារ​ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here