សក់ជ្រុះ ជាបញ្ហាដ៏គួរឲ្យព្រួបារម្ភខ្លាំងបំផុតពីសុភាពបុរស សុភាពនារីគ្រប់រូបនាពេលបច្ចុប្បន្ននេះ ព្រោះវាអាចធ្វើឲ្យពួកគេបាត់បង់ភាពទាក់ទាញ និងធ្វើឲ្យមើលទៅចាស់ជាងវ័យ។ ដូច្នេះ តើអ្នកកំពុងតែស្វែងរកវិធីទប់ស្តាត់បញ្ហាមួយនេះមែនទេ? កុំបារម្ភអ៊ី ខាងក្រោមនេះជាវិធីសាស្ត្រធម្មជាតិ២យ៉ាងអាចជួយព្យាបាលបញ្ហាសក់ជ្រុះបាន។
ទឹកខ្ទឹមបារាំង
បើយោងតាមការសិក្សាមួយបានឲ្យដឹងថា ការប្រើទឹកខ្ទឹមបារាំងមកលាបនៅលើស្បែកក្បាល មួយថ្ងៃពីរដង អាចជួយកាត់បន្ថយបញ្ហារលាក ធ្វើឲ្យសរសៃសក់មានភាពរឹងមាំ និងដុះឡើងវិញក្នុងរយៈពេល៦ខែ។
ទឹកប្រទាលកន្ទុយក្រពើស្រស់ៗ
ប្រទាលកន្ទុយក្រពើមិនត្រឹមតែជាថ្នាំសម្រាប់ថែរក្សាសុខភាពនោះទេ វាក៏ជាថ្នាំសម្រាប់ព្យាបាលបញ្ហាសក់ជ្រុះផងដែរ។ ការប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើមកលាបដល់ស្បែកក្បាលជារៀងរាល់ថ្ងៃ អាចជួយពង្រឹងសរសៃសក់ឲ្យមានភាពរឹងមាំ ជំរុញដល់ការលូតលាស់ និងធ្វើឲ្យសក់មានសុខភាពល្អឡើងវិញ៕