អត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃទឹកការ៉ុត

0
1

ការ៉ុត គឺជាបន្លែពណ៌លឿងមួយប្រភេទដែលគេប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ឬទទួលទានឆៅក៏បាន ទៅតាមចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ បន្លែពណ៌លឿងមួយនេះ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍គ្មានគូរប្រៀបនៃការទទួលទានទឹកការ៉ុត៖

ល្អសម្រាប់ភ្នែក

អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើននៃទឹកការ៉ុត គឺល្អសម្រាប់ភ្នែកដោយសារតែវាមានផ្ទុកសារធាតុបេតាការ៉ូទីន lutein និង zeaxanthin ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែក ឬការមើលមិនច្បាស់ដោយសារតែកត្តាអាយុ។

កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ទឹកការ៉ុត អាចជួយឲ្យបេះដូងមានសុខភាពល្អ ដោយសារតេវីតាមីន A របស់វា។ ជាងនេះទៅទៀតវាអាចការពារជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងកាត់បន្ថយបញ្ហាស្ត្រេស។

ប្រឆាំងនឹងជំងឺមហារីក

ទឹកការ៉ុត ដើរតួនាទីជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីក ដោយសារតែសារធាតុ carotenoid មានកម្រិតខ្ពស់ ជាពិសេសជំងឺមហារីកតម្រងនោម ក្រពេញប្រូស្តាត ពោះវៀនធំ និងសុដន់។

បង្កើនភាពស៊ាំ

ទឹកការ៉ុត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អប្រសើរ។ វាអាចការពាររាងកាយពីការខូចខាតនៃរ៉ាឌីកាល់សេរី ការរលាក បាក់តេរី និងវីរុសផ្សេងៗ។

ពង្រឹងសុខភាពឆ្អឹង

ការ៉ុតមានផ្ទុកវីតាមីន K ជាច្រើនដែលអាចជួយពង្រឹងការបង្កើនជាតិកាល់ស្យូម ធ្វើឲ្យឆ្អឹងមានភាពរឹងមាំល្អ។

បន្សាបជាតិពុល

ការទទួលទានទឹកការ៉ុតទៀតទាត់ អាចជួយលុបបំបាត់ជាតិពុលចេញពីថ្លើម ជួយបន្សុទ្ធជាតិពុលពីរាងកាយ និងធ្វើឲ្យស្បែកស្រស់ស្អាត។

កាត់បន្ថយជំងឺភ្លេចភ្លាំង

ទឹកការ៉ុត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលអាចជួយបង្ការជំងឺភ្លេចភ្លាំង ការបន្ថយបញ្ហាស្ត្រេសនៅក្នុងខួរក្បាល។ នេះជាអត្ថប្រយោជន៍អស្ចារ្យជាងគេនៃការ៉ុត។

ជំរុញដល់ការរំលាយអាហារ

ទឹកការ៉ុត មានផ្ទុកវីតាមីន B complex ខ្ពស់ ដែលអាចជួយបំបែកជាតិគ្លុយកូស ខ្លាញ់ និងប្រូតេអ៊ីនពីចំណីអាហារ។

បង្ការជំងឺគ្រុនផ្តាសាយ

ទឹកការ៉ុត គឺជាភេសជ្ជៈដ៏ល្អសម្រាប់ប្រព័ន្ធភាពស៊ាំ ជាពិសេសប្រសិនបើវាបានផ្សំជាមួយខ្ទឹមបារាំង ខ្ទឹមស ឬគ្រឿងទេសផ្សេងៗទៀត វានឹងជួយការពារជំងឺគ្រុនផ្តាសាយយ៉ាងមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here