សូម​ប្រយ័ត្ន! កង្វះ​ស័ង្កសី រយៈពេល​យូរ​អាច​ជះ​ផល​អាក្រក់​ដល់​កុមារ

0
1

អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ឲ្យ​ដឹងថា កុមារ​ដែល​ខ្វះ​សារធាតុ​ស័ង្កសី អាច​នាំ​ឲ្យ​មានការ​លូតលាស់​យឺត​ទាំង​រាងកាយ និង​បញ្ហា ហើយ​មានការ​ហានិភ័យ​គ្មាន​កូន​កើនឡើង​ខ្ពស់។ ការស្រាវជ្រាវ​ក្នុង​ឆ្នាំ១៩៦១ដោយ​ជនជាតិ​ឥណ្ឌា​បាន​បង្ហាញថា មនុស្ស​ដែល​កង្វះ​ស័ង្កសី អា​ចប​ណ្តោ​ល​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម លំពែង និង​មានការ​អភិវឌ្ឍ​រាងកាយ​យឺត។

នៅក្នុង​រាងកាយ​របស់​មនុស្សម្នាក់ៗមាន​ផ្ទុក​ស័ង្កសី​ចន្លោះ ២ទៅ៣ក្រាម និង​ត្រូវបាន​រកឃើញ​នៅ​ស្ទើរតែ​គ្រប់​ប្រភេទ​នៃ​កោសិកា ប៉ុន្តែ​ភាគច្រើន​ផ្នែក​ដែល​កង្វះ​ស័ង្កសី គឺ​នៅក្នុង​ផ្នែក​មួយចំនួន​ដូចជា​ថ្លើម តម្រងនោម ឆ្អឹង ពងស្វាស ស្បែក សក់ និង​ក្រចក។

ស័ង្កសី គឺជា​មីក្រូ​សារជាតិ​មួយ​ដ៏​សំខាន់​ដូចជា​ជាតិ​ដែក​ដែរ ប៉ុន្តែ​យ៉ាងហោចណាស់​មាន​កុមារ​ប្រហែលជា ៨០ភាគរយ និង​ស្ត្រី​ពពោះ​ស្ទើរតែ​គ្រប់រូប​តែង​ខ្វះ​ស័ង្កសី។

ផ្ទុយទៅវិញ​ប្រសិនបើ​កុមារ​ខ្វះ​ស័ង្កសី អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​វិ​វត្ត​ផ្នែក​បញ្ហា​ស្មារតី មាន​ជំងឺ​ប្រតិកម្ម​អា​ឡែ​ស៊ី ទម្ងន់​ស្រាល និង​ការ​លូត​កម្ពស់​តិច​បំផុត។

ចំពោះ​អាការ​ដេ​ល​បង្ហាញ​នៅ​ខាងក្រៅ គឺ​ក្រចក​អាច​ខូចខាត ដុះ​លូតលាស់​យឺត និង​មាន​ចំណុចស។ ចំណែកឯ​ស្បែក​ឡើង​ស្ងួត ជា​សញ្ញា​នៃ​ការឆ្លង​មេរោគ ហើយ​សក់​ក៏​អាច​ខូចខាត​ធ្ងន់ធ្ងរ​ផងដែរ។

 

ទាំងនេះហើយ ជា​មូល​ហេតុដែល​អ្នកជំនាញ​បានផ្តល់​អនុសាសន៍​ឲ្យ​អាណាព្យាបាល​ទាំងឡាយ​ព្យាយាម​ផ្តល់​ថ្នាំ​តាម​វេជ្ជបញ្ជា ឬ​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី ដល់​កុមារ​ឲ្យ​បាន​គ្រប់គ្រាន់។ អាហារ​ដែល​សម្បូរ​ស័ង្កសី​មានដូចជា អយ​ស្ទើរ ថ្លើម សាច់​ក្រហម ស៊ុត និង​គ្រប់​ធញ្ញជាតិ​ជាច្រើន​ទៀត…៕

LEAVE A REPLY

Please enter your comment!
Please enter your name here