តើ​ទំលាប់​អាំងភ្លើង​បន្ទាប់ពី​សំរាល​ហើយ​គួរ​អនុវត្ត​បន្តទៀត​ទេ??

0
1

ពី​បុរាណ​ការ​សំរាលកូន​នៅតាម​ផ្ទះ ដោយ​យាយ​ម៉ប។ ការ​អាំងភ្លើង​ង​ក្នុង​គោលបំណង​ផ្តល់នូវ​កំដៅ​ដល់​ស្ត្រី ដោយសារ​ការបាត់បង់​ឈាម​ច្រើន និង​ទារក​សំរាប់​ផ្តល់នៅ​កំដៅ​ដូច​កាល​នៅក្នុង​ពោះ ព្រោះ​ពេលខ្លះ​ការ​សំរាល​ចំពេល​កំពុង​ធ្លាក់ភ្លៀង ឬ​ខែ​ធ្លាក់​ខ្យល់។

ប៉ុន្តែ​ការអនុវត្ត​ទាំងនោះ​ត្រូវ​បន្ត​ដោយ​គ្មាន​ការកត់ត្រា ដោយ​គ្រាន់តែ​និយាយ​ត​គ្នា ធ្វើអោយមាន​ការយល់ខុសៗគ្នា។ អ្នកខ្លះ​ថា​ក្នុង​គោលបំណង​កំដៅ​ស​សៃ​ខ្ចី តែ​ជាក់ស្តែង​ប្រ​ព័​ន្ឋ​ស​សៃ​ប្រសាទ មិនមាន​ការលូតលាស់​ប្រែប្រួល​នោះទេ។ អ្នកខ្លះ​ទៀត​បាន​យក​អុស​មក​បំពក់ភ្លើង ធ្វើអោយមាន​ផ្សែងហុយ បណ្តាលអោយ​ស្ត្រី​និង​ទារក​ពិបាក​ដក​ដ​ង្ហេ​ី​ម។ អ្នកខ្លះ​ទៀត​ប្រេ​ី​រយៈពេល​យូរ មិន​ច្បាស់លាស់​អោយ​ស្ត្រី​អាំងភ្លើង ធ្វើអោយ​ការធ្វើ​ចលនា​របស់គាត់​បាន​តិចតួច នោះ​ម្តាយ​ងាយ​ស្ពឹក​ស្រពន់ ដោយ​ឈាម​រត់​មិនបាន​ស្រួល។

បច្ចុប្បន្ន​ពុំមែន​ជាការ​ឆ្លងទន្លេ​ទៀត​ទេ សំភារៈ​មាន​សំបូរបែប​សំរាប់​ការ​សំរាល។ បើ​កុមារ​ត្រូវការ​កំដៅ​គេ​មាន​ម៉ា​សី​ុ​ន ឬ​ភួយ​ផ្តល់​កំដៅ​បាន​ទៅតាម​វេជ្ជសាស្ត្រ។ ដូច្នេះ​មិនគួរ​អោយ​ស្ត្រី​បន្ត​សំរាលកូន​តាម​ផ្ទះ​នោះទេ។ គួរ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅក្បែរ៕

 

វេជ្ជ. ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារកមន្ទីរពេទ្យ​កុមារ​ជាតិ 012 484856

LEAVE A REPLY

Please enter your comment!
Please enter your name here