មួយចំណែកនៅលើសត្វទាំង៥ប្រភេទនេះ មុននឹងបរិភោគគួរពិចារណាសិន !

0
1

អ្នកជំនាញសុខភាព និងអាហារូបត្ថម្ភ នៅប្រទេសចិន បានផ្តល់អនុសាសន៍ថា មិនមែនគ្រប់ផ្នែកនៃសរីរាង្គសត្វទាំងអស់សុទ្ធតែអាចទទួលទានបាននោះទេ ព្រោះវាមានផ្ទុកសារធាតុពុលច្រើនបំផុត ដែលធ្វើឲ្យប៉ះពាល់សុខភាព។ ខាងក្រោមនេះ ជាបញ្ជីនៃអាហារទាំង៥ផ្នែក ដែលអ្នកពុំគួរទទួលទានឡើយ៖

គូថមាន់

មនុស្សមួយចំនួនចូលចិត្តទទួលទានគូថមាន់ខ្លាំងណាស់ ព្រោះវាមានរស់ជាតិឆ្ងាញ់។ ប៉ុន្តែសារធាតុខ្លាញ់នៅតំបន់នេះ មានផ្ទុកបាក់តេរីច្រើន ហើយអាចបង្កជាជំងឺផ្សេងៗ បើទោះបីជាអ្នកបានធ្វើការឆ្អិនបានឆ្អិនល្អក៏ដោយ។

ក្បាលបង្គា

មនុស្សមួយចំនួនគិតថា ខួរក្បាលបង្គាមានផ្ទុកសារធាតុចិញ្ចឹម និងមានរសជាតិឆ្ងាញ់ពិសារ ប៉ុន្តែអ្នកគួរដឹងថា វាមានផ្ទុកប៉ារ៉ាស៊ីត និងលោហធាតុធ្ងន់ច្រើន អាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុតប្រសិនបើអ្នកទទួលទានច្រើន។

ប្រមាត់ត្រី

មនុស្សមួយចំនួនគិតថា ការញ៉ាំប្រមាត់ត្រីមានឥទ្ធិពលកាត់បន្ថយកម្តៅក្នុងរាងកាយ និងបង្កើនការមើលកាន់តែច្បាស់។ ប៉ុន្តែការញ៉ាំមប្រមាត់ត្រីមិនអាចជួយឲ្យភ្នែកភ្លឺច្បាស់បាននោះទេ ផ្ទុយទៅវិញវាបង្កគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះនៅពេលធ្វើត្រីអ្នកមិនត្រូវឲ្យបែកប្រមាត់ឡើយ ហើយប្រសិនបើបែក អ្នកត្រូវលាងសម្អាតសធាតុពុលខ្មៅនោះឲ្យបានស្អាតល្អ។

កទា

អ្នកត្រូវដឹងថា ដុំពកៗដែលគេហៅថាក្រពេញកូនកណ្តុរ និងសាធាតុខ្លាញ់ នៅតំបន់.កសត្វទា មានផ្ទុកសារធាតុពុលច្រើន ប្រសិនបើអ្នកទទួលទានញឹកញាប់ក៏មានគ្រោះថ្នាក់ដែរ។

សាច់នៅតំបន់.ក ជ្រូក

នៅពេលធ្វើសត្វឃាត មនុស្សតែងតែប្រើកាំបិទចាក់.ក ជ្រូក ដែលធ្វើឲ្យឈាមនៅកកកុញច្រើន ហើយតំបន់នេះក៏ជាកន្លែងដែលត្រូវបានគេចាក់ថ្នាំបង្ការជំងឺផ្សេងៗផងដែរ។ លើពីនេះ កជ្រូក មានក្រពេញកូនកណ្តុរច្រើន និងក្រពេញមេតាប៉ូលីស ដែលជាកន្លែងមានវីរុស ជាតិពុល និងបាក់តេរីដែលមានគ្រោះថ្នាក់ ដូច្នេះនៅពេលទិញសាច់ជ្រូក អ្នកគួរតែជៀសវាងតំបន់នេះ។

សូមចង់ចាំថា មិនមែនគ្រប់ផ្នែកនៃរាងកាយសត្វជ្រូក អាចបរិភោគបាននោះទេ ដូច្នេះនៅពេលដែលញ៉ាំសូមគិតដល់តម្លៃអាហារូបត្ថម្ភ និងផលប៉ះពាល់ដល់រាងកាយខ្លះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here