សញ្ញាព្រមានសំខាន់ៗពីរចំណុច អ្នកកំពុងតែប្រឈមនឹងជំងឺគាំងបេះដូង

0
1

ប្រហែលជា ២៥ភាគរយនៃអ្នកជំងឺគាំងបេះដូងទាំងអស់ មិនបង្ហាញរោគសញ្ញាសម្គាល់នោះទេ។ ការគាំងបេះដូង ដែលគ្មានរោគសញ្ញា ជួនកាលអាចបណ្តោលឲ្យមនុស្សស្លាប់ ដោយសារតែការបញ្ចូនទៅកាន់មន្ទីពេទ្យមិនទាន់ ឬមិនទទួលបានការថែទាំសុខភាពភ្លាមៗ។

ទោះបីជាការគាំងបេះដូង បានបញ្ហារោគសញ្ញាភ្លាមៗក៏ដោយ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមព្យាបាលយឺតពេល ក៏អាចនាំគ្រោះថ្នាក់ដល់ជីវិតផងដែរ។

ម្យ៉ាងវិញទៀត រោគសញ្ញានៃជំងឺគាំងបេះដូង អាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែរឿងសំខាន់អ្នកគួរតែចេះសម្គាល់មើលរោគសញ្ញាដោយខ្លួនឯង ជាពិសេសប្រសិនបើមានអាការមិនស្រួលដូចពីរចំណុចនេះ។

ថប់ៗដង្ហើម

អ្នកដែលរស់រានមានជីវិតពីជំងឺគាំងបេះដូងជាច្រើនបាននិយាយថា ពួកគេមិនដឹងពីរោគសញ្ញា ឬមានអារម្មណ៍មិនស្រួល មុនពេលមានការគាំងបេះដូងនោះឡើយ។ ដូច្នេះ វាជាការប្រសើរដែលត្រូវប្រុងប្រយ័ត្ន ប្រសិនបើអ្នកមានអារម្មណ៍ថប់ៗដង្ហើមញឹកញាប់។

ឈឺចាប់ក្នុងដើមទ្រូង

ចំពោះអ្នកដែលរងគ្រោះភាគច្រើននៃជំងឺគាំងបេះដូង គឺការចាប់ផ្តើមឈឺចាប់ក្នុងដើមទ្រូង ហើយបន្ទាប់មករាលដាលទៅកាន់ស្មា ដៃ ក ខ្នង និងពោះ។

ជាពិសេសប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំងនេះកើតឡើងជាញឹកញាប់ ហើយមានរយៈពេលលើសពី ៥ ទៅ ១០នាទី អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here