កង្វះសារធាតុចិញ្ចឹម៤មុខ បណ្តោលឲ្យកើតជំងឺមហារីក!

0
1

មហារីក គឺជាជំងឺដ៏មានគ្រោះថ្នាក់បំផុត ហើយវាក៏អាចគំរាមកំហែងដល់សុខភាពមនុស្សខ្លាំងបំផុត។ បើយោងតាមអ្នកជំនាញនៅប្រទេសចិន បានបង្ហាញថា កត្តាតំណពូជ កត្តាបរិស្ថាន និងរបបអាហារប្រចាំថ្ងៃ ជាមូលហេតុចម្បងដែលនាំឲ្យកើតជំងឺមហារីក។ ក៏ប៉ុន្តែ អ្នកជំនាញបានបន្ថែនទៀតថា កង្វះសារធាតុចិញ្ចឹមក៏ជាមូលហេតុដែលបង្កឲ្យមនុស្សកើតជំងឺមហារីកដែរ។

១.កង្វះជាតិសរសៃអាចបណ្តោលឲ្យកើតជំងឺមហារីកពោះវៀនធំ

សព្វថ្ងៃនេះ មនុស្សដែលមានទម្លាប់ញ៉ាំអាហារសម្បូរជាតិខ្លាញ់ និងកាឡូរី កំពុងតែកើនឡើងច្រើនទៅៗ។ ប៉ុន្តែពួកគេមិនបានដឹងថា អាហារដែលមានជាតិខ្លាញ់ និងកាឡូរីខ្ពស់ អាចបង្កើតទៅជាសារជាតិបង្កមហារីកពោះវៀនធំនោះទេ។

ដូច្នេះបន្ថែមពីលើការជៀសវាងការញ៉ាំចំណីអាហារ ដែលសម្បូរទៅដោយថាមពលច្រើនជារៀងរាល់ថ្ងៃ អ្នកត្រូវញុំាអាហារដែលសម្បូរជាតិសរសៃឲ្យបានច្រើន ដូចជាផ្លែឈើឪឡឹក បន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ … ដើម្បីទប់ស្កាត់ជំងឺមហារីកពោះវៀនធំ។

២.កង្វះសារធាតុ បេតាការ៉ូទីន អាចបណ្តោលឲ្យកើតជំងឺមហារីកសួត

ជំងឺមហារីកសួត គឺជាជំងឺមហារីកទូទៅបំផុតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ក្រៅពីការជក់បារី ការស្រូបយកធូលីដី ផ្សែងបារី និងកត្តាជីវិតផ្សេងៗទៀត សូម្បីតែរាងកាយខ្វះសារធាតុ បេតាការ៉ូទីន ក៏អាចបណ្តាលឱ្យកើតមហារីកសួត ដែរ។

ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាសួត រលាកសួត ឬជក់បារី គួរយកចិត្តទុកដាក់ក្នុងការញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុ បេតាការ៉ូទីន ដើម្បីជួយឱ្យរាងកាយរំលាយអាហារមានប្រសិទ្ធភាព និងងាយស្រួល។ អាហារដែលសម្បូរសារធាតុនេះ ស្ថិតនៅក្នុងផ្លែល្ហុង ការ៉ុត ស្ពៃ ដំឡូងជ្វា និងបន្លែដទៃទៀត។

៣.កង្វះប្រូតេអ៊ីន អាចបណ្តោលឲ្យកើតជំងឺ មហារីកក្រពះ

បរិមាណនៃប្រូតេអ៊ីនមិនគ្រប់គ្រាន់នៅក្នុងរបបអាហារប្រចាំថ្ងៃ ឬប្រូតេអ៊ីនមានគុណភាពទាប អាចនាំឲ្យកើតមហារីកក្រពះ។

ចំពោះអ្នកជំងឺ ដែលមានជំងឺរលាកក្រពះ អញ្ចាញធ្មេញ ភាពស៊ាំខ្សោយ ហើយសូម្បីតែប្រវត្តិគ្រួសារនៃជំងឺក្រពះ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការញ៉ាំអាហារសម្បូរប្រូតេអ៊ីនឲ្យបានច្រើន ដូចជា ត្រីសមុទ្រ អយស្ទ័រ សណ្តែកសៀង និងស៊ុតជាដើម។

៤.កង្វះវីតាមីន D អាចបណ្តោលឲ្យកើតជំងឺមហារីកសុដន់

បើយោងតាមរបាយការណ៍នៅក្នុងគ្លីនិចជាច្រើនបានបង្ហាញថា អ្នកជំងឺដែលមានជំងឺមហារីកសុដន់ ភាគច្រើនកើតឡើងដោយសារតែកម្រិតវីតាមីន D នៅក្នុងខ្លួនមានកម្រិតទាប ជាពិសេសមនុស្សដែលមានប្រវត្តិគ្រួសារមានវីតាមីន D ទាប។

ចំពោះស្ត្រីដែលគ្មានកូន និងរាំងរដូវ គួរបរិភោសាច់គោ ថ្លើមជ្រូក ស៊ុតលឿង និងអាហារផ្សេងៗជាច្រើនទៀត ហើយសូម្បីតែការហាលថ្ងៃនៅពេលព្រឹកក៏អាចទទួលបានវីតាមីន D ផងដែរ។

វាអាចនិយាយបានថា ការខ្វះសារធាតុចិញ្ចឹមមិនត្រឹមតែធ្វើឱ្យសុខភាពរបស់អ្នកអស្ថេរនោះទេ ប៉ុន្តែវាបង្កើនហានិភ័យខ្ពស់អាចនាំអោយកើតមហារីកមួយចំនួន ដូចដែលបានរៀបរាប់ខាងលើ។ ដូច្នេះ អ្នកគួរតែមានទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អ ជាពិសេស បន្លែ និងផ្លែឈើស្រស់ឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here