ជំងឺអ៊ុតស្វាយ ត្រូវបានបង្កឡើងដោយសារតែវីរុសម្យ៉ាងមានឈ្មោះថា Varicella Zoster virus ហើយជាញឹកញាប់វាកើតឡើងនៅក្នុងរដូវរងា។ អ្នកដែលកើតជំងឺអ៊ុតស្វាយ តែងមានអាការអស់កម្លាំង មិនចង់ញ៉ាំអាហារ ហើយរយៈពេល ២៤ទៅ៤៨ម៉ោង នឹងចាប់ផ្តើមក្តៅខ្លួន។ នៅថ្ងៃទី៣ ស្បែកចាប់ផ្តើមឡើងកន្ទួលរមាស់ កន្ទួលពណ៌ក្រហម និងចេញពងទឹកសៗ។
ភាពស្មុគស្មាញបំផុតនៃជំងឺនេះ គឺអាចនាំឲ្យមានស្លាកស្នាមនៅលើស្បែកក្រោយពេលជាសះស្បើយ ហើយមានអ្នកជំងឺខ្លះអាចបន្សល់ទុកមួយជីវិតផងក៏មានដែរ។
ម្យ៉ាងវិញទៀត ក្នុងអំឡុងពេលកើតជំងឺនេះ អ្នកគួរតែជៀសវាងអាហារមួយចំនួនផងដែរ ព្រោះវាអាចធ្វើឲ្យជំងឺមិនងាយជា ឬក៏លាប់ឡើងវិញប្រសិនបើជិតជា។ ដូច្នេះ ខាងក្រោមនេះជាប្រភេទអាហារដែលអ្នកជំងឺអ៊ុតស្វាយ គួរតែជៀសវាង៖
អាហារហិរ៖ ម្ទេស ខ្ញី ខ្ទឹមបារាំង ខ្ទឹមស ម្រេច គ្រឿងការី…។
សាច់៖ សាច់ពពែ សាច់ឆ្កែ សាច់មាន់ សាច់ក្ងាន អន្ទង់…។
អាហារសមុទ្រ៖ បង្គា ក្តាម ខ្យង អយស្ទ័រ…។
ក្រៅពីនេះ ក្រុមអាហារសម្បូរខ្លាញ់ ឬអាហារដែលដំណើរការដោយការចៀន ឬបំពងក៏គួរតែជៀសវាងដែរ ដើម្បីឲ្យជំងឺឆាប់ជសះស្បើយ៕