ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ម្ទេសប្លោក មានផ្ទុកវីតាមីន C ច្រើនជាងផ្លែប៉េងបោះ ចន្លោះចាប់ពី ៥ ទៅ៧ដង ហើយវាស្ថិតនៅក្នុងត្រកូលបន្លែពណ៌បៃតងដែលមានវីតាមីន C ខ្ពស់ជាងគេបង្អស់។ ក្រៅពីវីតាមីន C ម្ទេសប្លោក សម្បូរទៅដោយបរិមាណជាតិទឹកប្រហែលជា ៩៣,៩ភាគរយ កាបូនអ៊ីដ្រាតប្រហែលជា ៣,៨ភាគរយ។
ម្ទេសប្លោក បានក្លាយទៅជាអាហារដ៏ពេញនិយមបំផុត ដែលត្រូវបានគេប្រើសម្រាប់កែច្នៃធ្វើជាអាហារផ្សេងៗ ដោយសារតែវាផ្តល់គុណប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។
- មានផ្ទុកវីតាមីនA វីតាមីនC និងសារធាតុចិញ្ចឹមផ្សេងៗទៀត
- សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានប្រសិទ្ធភាពប្រឆាំងការរលាក
- អាចជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម
- ប្រឆាំងនឹងជំងឺមហារីក
- ជួយថែរក្សាសក់ និងស្បែកឲ្យមានភាពស្រស់ស្អាត
- ជំរុញឲ្យប្រព័ន្ធសរសៃប្រសាទមានសុខភាពល្អ
- ជួយឲ្យភ្នែកភ្លឺច្បាស់
ទាំងអស់នេះហើយ ជាអត្ថប្រយោជន៍គ្មានគូប្រៀប ដែលគ្រប់គ្នាគួរតែបន្ថែមម្ទេសប្លោក ទោក្នុងរបបអាហារជាប្រចាំ៕