អាហារ៣ប្រភេទ ល្អបំផុតសម្រាប់អ្នកស្រវឹងស្រា

0
1

ស្រា គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់បងប្អូនខ្មែរយើង ជាពិសេសពេលជួបជុំមត្តភ័ក្តិ ឬក្នុងកម្មវិធីសប្បាយៗផ្សេងៗ។ តែទោះជាយ៉ាងណាក៏ដោយ ការទទួលទានស្រាច្រើនពេកមិនត្រឹមតែធ្វើឲ្យអ្នកស្រវឹងបាត់បង់ស្មារតីនោះទេ វាក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ ដូច្នេះនៅពេលស្រវឹងស្រា អ្នកគួរតែទទួលទានអាហារខាងក្រោម ដើម្បីកាត់បន្ថយជាតិអាល់កុលនៅក្នុងខ្លួន៖

ទឹកសុទ្ធ

នៅពេលទទួលទានគ្រឿងស្រវឹងច្រើនពេក រាងកាយនឹងផ្ទុកជាតិអាល់កុលខ្ពស់ ធ្វើឲ្យត្រងនោមត្រូវទទួលបន្ទក់ធ្ងន់ក្នុងការចម្រោះ ហើយវាក៏អាចបណ្តោលឲ្យអ្នកខ្សោះជាតិទឹកពីក្នុងខ្លួនផងដែរ។ ដូច្នេះដើម្បីការពារការបាត់បង់ជាតិទឹក កាត់បន្ថយអាការអស់កម្លាំង វិលមុខ និងឆាប់ស្វាងឡើងវិញគួរតែទទួលទានទឹកឲ្យបានច្រើន។

តែខ្ញី

ជំនួសឲ្យការប្រើប្រាស់ខ្ញីផ្ទាល់ អ្នកអាចប្រើប្រាស់តែខ្ញី ពីព្រោះវាអាចធ្វើឲ្យក្រពះពោះវៀនដំណើរការបានល្អ បាត់ចុកឆ្អល់ ការពារអាការក្អួតចង្អោរ និងជួយបញ្ចេញជាតិពុល។ ក្នុងការធ្វើតែខ្ញីគ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែហាន់ខ្ញីមួយចំណិត ដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ រួចទទួលទានបន្តិចម្តងៗទាំងក្តៅឧណ្ឌៗរហូតទាល់តែអស់។

ផ្លែចេក

នៅក្នុងផ្លែចេកមានផ្ទុកសារជាតិប៉ូតាស្យូមខ្ពស់ ដែលជាសារធាតុមួយត្រូវបាត់បង់នៅពេលអ្នកទទួលទានគ្រឿងស្រវឹង។ ចេកមិនត្រឹមតែអាចបំពេញជាតិកាល់ស្យូមឡើងវិញនោះទេ វាថែមទាំងល្អសម្រាប់ក្រពះ ហើយផ្តល់សារធាតុអេឡិចត្រូលីត្រដ៏សំខាន់សម្រាប់រាងកាយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here