ប្រសិនបើអ្នកកំពុងតែរៀបផែនការមានកូន គន្លឹះសំខាន់ដែលអ្នកត្រូវគិតមុនគេ គឺកត្តាសុខភាពទម្ងន់។ មានភ័ស្តុកតាងជាច្រើនណាស់ បានរកឃើញថា ប្រសិនបើអ្នកមានទម្ងន់រាងកាយមានសុខភាពល្អ មុនពេលមានផ្ទៃពោះ អាចផ្តល់អត្ថប្រយោជន៍ដល់ការមានផ្ទៃពោះ ការផ្តល់កំណើត សុខភាពរបស់ទារក និងអ្នកម្តាយក្រោយពេលសម្រាលកូន។
ជាការពិតណាស់ ក្នុងពេលមានផ្ទៃពោះ ស្ត្រីត្រូវញ៉ាំអាហារជាច្រើន ដើម្បីផ្គត់ផ្គង់រាងកាយរបស់ខ្លួនឯងផង និងទារកកំពុងតែបង្កកំណើតផង។ ដូច្នេះស្ត្រីត្រូវប្រាដកថា ទទួលទានអាហារដែលសម្បូរទៅដោយ មីក្រូសារជាតិដូចជា វីតាមីន និងសារធាតុរ៉ែជាដើម។ ដើម្បីទទួលបានបានមីក្រូសារជាតិទាំងនេះបានគ្រប់គ្រាន់ ស្ត្រីមានផ្ទៃពោះគួរតែសុំដំបូលន្មានពីក្រុមគ្រូពេទ្យជំនាញ អំពីរបអាហារដែលគួរទទួលទាន។ ប៉ុន្តែរឿងសំខាន់ដែលស្ត្រីមានផ្ទៃពោះ គួរធ្វើ គឺការគ្រប់គ្រងទម្ងន់ខ្លួនឯងកុំឲ្យឡើងខ្លាំងពេក និងតិចពេក ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាពទារក។ អ្នកជំនាញថា ទម្ងន់ធម្មតាដែលរបស់ស្ត្រីមានផ្ទៃពោះទូទៅត្រូវឡើងចាប់ពី ១១,៥ ទៅ១៦គីឡូក្រោម លើសទម្ងន់នៃសមាមាត្ររាងកាយធម្មតា។ ទម្ងន់ដែលខ្ពស់បំផុតពីចន្លោះ ១២,៥ ទៅ១៨គីឡូក្រាម និងទាបបំផុត ៥ទៅ៩គីឡូក្រាម។
ការរក្សាទម្ងន់បានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាគន្លឹះដ៏សំខាន់មួយដែលអាចជួយឲ្យទារកមានសុខភាពល្អទាំងនៅក្នុងផ្ទៃ និងថ្ងៃអនាគត់៕