ជំងឺខ្លាញ់ក្នុងថ្លើម កើតមានឡើងដោយសារតែការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយច្រើនពេក ដែលបង្កឲ្យខ្លាញ់មានច្រើនហួសប្រមាណនៅក្នុងកោសិកាថ្លើម(ចាប់ពី៥ទៅ១០ភាគរយនៃថ្លើម)។ ជំងឺនេះភាគច្រើនកើតមានឡើងចំពោះមនុស្សដែលលើសទម្ងន់ និងអ្នកដែលចូលចិត្តទទួលទានអាហារសម្បូរខ្លាញ់ជាដើម។
ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ជំងឺខ្លាញ់ក្នុងថ្លើម អាចបណ្តោលឲ្យរលាកថ្លើម និងក្លាយជាជំងឺក្រិនថ្លើម ប្រសិនបើអ្នកនៅបណ្តោយទុកយូរ។ តែទោះជាយ៉ាងណា ជំងឺខ្លាញ់ក្នុងថ្លើនអាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តដូចខាងក្រោម៖
- កំណត់ ឬជៀសវាងភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល
- ព្យាយាមគ្រប់គ្រងទម្ងន់ឲ្យមានស្ថិរភាព ឬប្រញាប់បញ្ចុះទម្ងន់ប្រសិនបើលើស
- គ្រប់គ្រងកូលេស្តេរ៉ូល និងជាតិស្ករក្នុងឈាម ដោយការពិនិត្យសុខភាពជាប្រចាំ
- កាត់បន្ថយការទទួលទានអាហារសម្បូរខ្លាញ់ ឬប្រេង
- ព្យាយាមធ្វើលំហាត់ប្រាណរាល់ថ្ងៃ…
ប្រសិនបើអ្នកមានខ្លាញ់ក្នុងថ្លើម ដោយសារតែភាពធាត់ ឬទម្លាប់នៃការញ៉ាំអាហារ មិនពិបាកក្នុងការព្យាបាលនោះទេ ដោយគ្រាន់តែតមអាហារសម្បូរខ្លាញ់ ធ្វើលំហាត់ប្រាណ និងទទួលទានបន្លែផ្លែឈើស្រស់ឲ្យបានច្រើន៕