ការសិក្សាជាច្រើនបានបង្ហាញថា ការរួមភេទបានទៀងទាត់អាចជួយឲ្យអ្នកមានសុខភាពល្អ ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ការរួមភេទអាចជួយឲ្យសម្រស់កាន់តែស្រស់ស្អាត។
បើយោងតាមលោក David Weeks ជាអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Royal Edinburgh ប្រទេសស្តុតឡេន បានឲ្យដឹងថា ជាធម្មតាការរួមភេទ ៣ដងក្នុងមួយសប្តាហ៍ អាចជួយឲ្យអ្នកមើលទៅមានអាយុក្មេងជាងវ័យ១០ឆ្នាំ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍អស្ចារ្យ៤ចំណុចនៃរាងកាយ៖
ជួយឲ្យអ្នកក្មេងជាងវ័យ
វេជ្ជបណ្ឌិត Nancy Simpkins អ្នកឯកទេសសុខភាពស្ត្រី បាននិយាយថា ការរួមភេទផ្លូវភេទអាចជួយឱ្យរាងកាយទទួលបានភាពរំជើបរំជួល ចរាចរឈាមនៅក្រោមស្បែករត់បានល្អ និងពង្រីកសរសៃឈាម។ ចរាចរឈាមក៏ជួយទប់ស្កាត់សម្ពាធឈាមឡើងខ្ពស់ សម្រួលដល់ ចង្វាក់បេះដូង ជួយឱ្យរាងកាយមើលទៅក្មេង និងមានសុខភាពល្អ។
កាត់បន្ថយការកើតមុន
បន្ថែមពីការជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អ និងក្មេងជាងវ័យ ការរួមភេទជាទៀងទាត់ក៏ត្រូវបានគេបង្ហាញថា អាចជួយកាត់បន្ថយការកើតមុនផងដែរ។ មុនកើតឡើងដោយសារតែអតុល្យភាពអ័រម៉ូន ជាពិសេសអតុល្យភាពនៃអ័រម៉ូនភេទ ប៉ុន្តែបើអ្នកធ្វើសកម្មភាពផ្លូវភេទទៀតទាត់អ័រម៉ូននឹងមានតុល្យភាព។
ម៉្យាងវិញទៀតអ័រម៉ូន ដែលត្រូវបានបញ្ចេញនៅក្នុងដំណាក់កាល រួមភេទ មានដូចជា serotonin, dopamine និង oxytocin ក៏ជួយកាត់បន្ថយភាពតានតឹង និងស្បែកភ្លឺរលោងផងដែរ។
កាត់បន្ថយភាពជ្រីវជ្រួញ
លោកបណ្ឌិត Simpkins បាននិយាយថា អ័រម៉ូនជាច្រើនដែលត្រូវបានបញ្ចេញមុន និងក្រោយពេលឈានដល់ចំណុចកំពូល អាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ ឧទាហរណ៍ ការបញ្ចេញអ័រម៉ូនលូតលាស់ ដែលជួយជំរុញដល់ការផលិតស្រទាប់កូឡាជែន និងសារធាតុជាច្រើនដែលអាចជួយឲ្យស្បែកតឹងណែនល្អ។
អ័រម៉ូន Dehydroepiandrosterone (DHEA) ដែលជាអ័រម៉ូន ត្រូវបានបញ្ចេញដោយក្រពេញ Adrenal Gland ត្រូវបានគេចាត់ទុកថា ជាអ្នកប្រឆាំងនឹងភាពចាស់។ វេជ្ជបណ្ឌិត Simpkins បាននិយាយថា អ័រម៉ូន DHEA អាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក ហើយរក្សាស្បែកឱ្យមានសុខភាពល្អ។
វេជ្ជបណ្ឌិតបានបន្ថែមថា ការបង្កើនកម្រិតអ័រម៉ូនអឺស្ត្រូសែន ដោយសារតែការដល់ចំណុចកំពូលញឹកញាប់ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះស្នាមជ្រីវជ្រួញ ដែលធ្វើឱ្យស្បែកមានសភាពទន់រលោង។
ជួយឲ្យសក់ និងក្រចកដុះលឿន
ការបង្កើនអត្រាចង្វាក់បេះដូង និងសម្ពាធឈាម មុនពេលឈានដល់ចំណុចកំពូល អាចនាំឲ្យមានការកើនឡើងលំហូរឈាមទៅកាន់ផ្នែកខ្លះនៃរាងកាយ រួមទាំងសក់ និងក្រចកផងដែរ។ ស្របពេលជាមួយគ្នានេះ កម្រិតអ័រម៉ូន អ៊ឺស្ត្រូសែនក៏អាចជួយឲ្យសក់ និងក្រចកមានសុភាពល្អ និងធ្វើឲ្យអ្នកមើលទៅកាន់តែក្មេងជាងវ័យ។
សរុបមកវិញ អ្នកស្រាវជ្រាវបានបញ្ជាក់ថា បទបញ្ជានៃការរួមភេទតែងតែល្អសម្រាប់រាងកាយនីមួយៗ។ មិនត្រឹមមានអត្ថប្រយោជន៍ដល់បេះ ស្បែក ឬសក់តែប៉ុណ្ណោះទេ អ័រម៉ូន ដែលបានបញ្ចេញក្នុងអំឡុងពេលរួមភេទ ក៏អាចជួយកាត់បន្ថយការឈឺចាប់ ភាពតានតឹង និងបង្កើនអារម្មរណ៍វិជញជមាន…៕