ស្មានមិនដល់ អាហារ៤ប្រភេទនេះ អាចជួយកាត់បន្ថយបញ្ហាសរសៃប្រសាទសោះ

0
1

ជីវិតមានភាពតានតឹង គឺជាការគំរាមកំហែងដល់ប្រព័ន្ធសរសៃប្រសាទ ប៉ុន្តែប្រសិនបើអ្នករកឃើញវិធីសាស្ត្រធ្វើឲ្យប្រព័ន្ធប្រសាទមានភាពស្ងប់ស្ងាត់ នោះអ្នកនឹងអាចកាត់បន្ថយផលប៉ះពាល់បាន។

ខាងក្រោមនេះជាអាហារមួយចំនួនដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអាហារជាប្រចាំ ដើម្បីបង្ការភាពតានតឹង និងធ្វើឲ្យមានអារម្មណ៍ប្រសើរឡើង៖

តែបៃតង

តែបៃតងមានផ្ទុកសារធាតុ L-theanine ដែលជាអាស៊ីតអាមីនណូ អាចជួយបន្ធូរបន្ថយភាពតានតឹងដោយធម្មជាតិ និងជួយឲ្យអ្នកមានអារម្មណស្រស់ថ្លារ។

ចេក

ចេកមាផ្ទុកម៉ាញ៉េស្យូម ប៉ូតាស្យូម និងវីតាមីន B6 ដែលល្អបំផុតសម្រាប់ទ្រទ្រង់សុខភាព។ លើសពីនេះចេកអាចជួយគាំទ្រដល់ការផលិត serotonin ដែលអាចធ្វើឲ្យអារម្មណ៍កាន់តែមានភាពប្រសើរឡើង។

ដំឡូងជ្វា

ដំឡូងជ្វាមានផ្ទុកវីតាមីន A, B និង C ខ្ពស់ ដែលជាជម្រើសដ៏ល្អប្រសើរបំផុតដើម្បីកាត់បន្ថយបញ្ហាស្ត្រេស និងសម្ពាធឈាម។

សូកូឡាខ្មៅ

សូកូឡាខ្មៅ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែជាច្រើន។ ការទទួលទានសូកូឡាខ្មៅ អាចគាំទ្រដល់ការបញ្ចេញសាធាតុ dopamine ធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែល្អប្រសើរ និងមានភាពរីករាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here